អ្នកចូលចិត្តលេងទូរស័ព្ទយប់ជ្រៅ ប្រយ័ត្នដូចអ្នកម្តាយអាយុ 27ឆ្នាំម្នាក់នេះ ដែលតែងតែលេងទូរស័ព្ទមុនពេលគេង ហើយក៏ត្រូវបានស្លាប់ ដោយសារ…!

ការមិនទទួលបានការសម្រាកគ្រប់គ្រាន់ គឺពិតជាផ្ដល់ផលអាក្រក់សម្រាប់សុខភាពរបស់អ្នក និងអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ដូច្នេះសូមគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងដូចស្ត្រីដែលមានអាយុ ២៧ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Dong នៅក្នុងខេត្ត Zhejiang ប្រទេសចិនបានស្លាប់ភ្លាមៗនៅពាក់កណ្តាលយប់ ហើយត្រូវបានគេរកឃើញថា នាងបានកាន់ទូរស័ព្ទរបស់នាងនៅក្នុងដៃ ខណៈដែលនាងកំពុងមើលវេបសាយទិញឥវ៉ាន់អនឡាញ។

យោងទៅតាម ET Today បានឱ្យដឹងថានាង Dong មានកូនពីរនាក់ ដែលកូនស្រីអាយុ ៦ ឆ្នាំ និងកូនប្រុសអាយុ ២ ឆ្នាំ។ នៅព្រឹកព្រហាមថ្ងៃមួយ ម្ដាយក្មេករបស់នាងបានហៅនាងពីរដងឱ្យមកញ៉ាំអាហារពេលព្រឹក ប៉ុន្តែ Dong មិនបានបញ្ចេញប្រតិកម្មអ្វីទេ ដូច្នេះម្ដាយនាងបានទៅពិនិត្យមើលនាង។

ម្ដាយក្មេករបស់នាងបានចូលទៅក្នុងបន្ទប់គេងរបស់នាង ហើយបានឃើញ Dong ដេកផ្អៀងចំហៀងដោយកាន់ទូរស័ព្ទនៅនឹងដៃរបស់នាង។ នៅនោះម្ដាយអង្រួន Dong ដើម្បីដាស់នាង តែគាត់មានការភ្ញាក់ផ្អើលដោយដឹងថាកូនប្រសាររបស់គាត់មានសភាពរឹង និងត្រជាក់ស្រេប។ វេជ្ជបណ្ឌិតបានប្រាប់ថា នាងបានស្លាប់ទៅហើយ ហើយគាត់ជឿជាក់ថា វាអាចបណ្តាលមកពីការអស់កម្លាំងខ្លាំងពេកដែលបណ្តាលឱ្យកើតមានជំងឺគាំងបេះដូងភ្លាមៗ។

ជាក់ស្តែងជារៀងរាល់ថ្ងៃ នាងបានមើលថែរក្សាកូនតូចពីរនាក់របស់នាង ហើយទទួលខុសត្រូវឱ្យកូន៊គេងរៀងរាល់យប់ទៀត ដែលធ្វើឱ្យនាងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការលេងទូរស័ព្ទ។ ដូច្នេះទើបនាងមានទំលាប់នៃការគេងយប់ជ្រៅ ម៉ោង ១ ឬ២ រាល់ថ្ងៃ ដោយសារតែលេងទូរស័ព្ទ នៅពេលដែលឱ្យកូនៗរបស់នាង គេងអស់។

ពេលខ្លះទម្លាប់បែបនេះធ្វើឱ្យនាងជួបបញ្ហាពេលគេងមិនលក់ ហើយនាងមិនអាចគេងបានស្រួលទេ បើនាងមិនបានលេងទូរស័ព្ទនោះ។ ជាទូទៅនាងចូលចិត្តមើលបណ្ដាញសង្គម និង វេបសាយទិញឥវ៉ាន់អនឡាញរហូតដល់ ម៉ោង ១ឬ២ ព្រឹក។

ស្វាមីរបស់នាងបាននិយាយថាថ្ងៃមុននេះ ប្រពន្ធរបស់មានសុខភាពល្អធម្មតាទេ ហើយថែមទាំងនាំកូនៗទៅលេងខាងក្រៅដោយគ្មានបញ្ហាអ្វីឡើយ។ គាត់ក៏សារភាពដែរថា នាងតែងតែលេងទូរសព្ទរបស់នាងរហូតដល់យប់ជ្រៅមុនពេលនាងគេង។

សូមចងចាំថា ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុខភាពទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *