របស់ដែលគួរឱ្យចាប់អារម្មណ៍ទាំង ៩ នៅលើពិភពលោក!

រូបថតទាំងនេះ បង្ហាញពីការរបស់ដែលពិតជាគួរឱ្យចាប់អារម្មណ៍ក្នុងលោក ដែលអាចនឹងជៅក្បែរជុំវិញយើង។ ពិភពលោកដែលនៅជុំវិញយើងមានអាថ៌កំបាំងជាច្រើន ដើម្បីរកឱ្យឃើញ និងយល់ទាំងអស់នៃអាថ៌កំបាំងទាំងនោះ គឺមិនងាយស្រួលនោះទេ។ នេះគឺជាអាថ៌កំបាំងមួយចំនួនដែលត្រូវបានស៊ើបអង្កេត និងស្រាវជាវ៖

១. ជិត ១០០ ឆ្នាំបន្ទាប់ពី Marie Curie បានស្លាប់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើនរបស់នាង នៅតែមានឆ្លងវិទ្យុសកម្ម។ អ្នកទេសចរដែលចង់ឃើញកំណត់ហេតុដែលសរសេរដោយដៃរបស់ Marie Curie នៅក្នុងបណ្ណាល័យ ដោយខ្លួនឯងផ្ទាល់នោះ អ្នកនោះនឹងត្រូវតម្រូវឱ្យពាក់ឈុតការពារ ពីព្រោះពួកគេឆ្លងនូវជាតិវិទ្យុសកម្មដែលវាជាសារធាតុអាចនូវច្រើនជាង ១៥០០ ឆ្នាំ។

២. នេះគឺជាប្រព័ន្ធសរសៃប្រសាទរបស់យើង។ ខួរឆ្អឹងខ្នងជាមធ្យមមានប្រវែង ៤៤ សង់ទីម៉ែត្រ ដែលបង្កើតកោសិកាប្រសាទប្រមាណ ១៣,៥ លាន។ សញ្ញាទាំងអស់ត្រូវបានបញ្ជូនពីខួរក្បាលទៅផ្នែកផ្សេងនៃរាងកាយ ដែលទាំងអស់នេះត្រូវតែឆ្លងកាត់ខួរឆ្អឹងខ្នង។

៣. នេះត្រូវបានចាត់ទុកថាជាផ្កាដ៏ធំបំផុតដែលមនុស្សដឹង។ វាគឺជាផ្កា Rafflesia ដែលមើលទៅដូចជាវាត្រូវបានប្រឡាក់ពណ៌។ វាគ្មានស្លឹក ឫសនោះទេ វាជាផ្កាប៉ារ៉ាស៊ីតដែលដុះពីសរសៃជាលិកាដែលដោតចូលទៅក្នុងកោសិកាគោលរបស់វា។ អង្កត់ផ្ចិតរបស់វាអាចមានទំហំរហូតដល់មួយម៉ែត្រ។

៤. ទន្លេ Shanay-Timpishka មានទឹកពុះ ដែលអាចធ្វើឱ្យអាហារឆ្អិតបាន។ ទន្លេនេះលាតសន្ធឹងជាង 6 គីឡូម៉ែត្រឆ្លងកាត់ព្រៃអាម៉ាហ្សូនដែលមានសីតុណ្ហភាពជាមធ្យម 86 អង្សាសេ។ សំណួរជាច្រើនអំពីមូលហេតុនៃបាតុភូតចម្លែកនេះមិនទាន់ត្រូវបានបកស្រាយទេ។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាមអ្នកស្រាវជ្រាវ Ruzo បានឱ្យដឹងថា វាទំនងជាទឹកជ្រៅនៅក្នុងដីដែលកម្តៅខ្លាំងដោយសារកំដៅដីផែនដី និងហូរចូលទៅក្នុងទន្លេនៅតំបន់អាម៉ាហ្សូន។

៥. នេះគឺជា “ទឹកជ្រោះម៉ារា” ដែលជាលំហូរនៃទឹកប្រៃដែលមានជាតិដែកអុកស៊ីត (III) ដែលកើតមានឡើងនៅតាមព្រំប្រទល់នៃផ្ទាំងទឹកកក Taylor នៅលើផ្ទៃពណ៌ស – ព្រិលនៃបឹងខាងលិច Bonney នៅក្នុងជ្រលង Taylor នៃជ្រលងភ្នំ McMurdo នៅក្នុងទឹកដីនៃ Victoria Land នៅភាគខាងកើតអង់តាក់ទិក។

៥. ត្រីសមុទ្រទឺកជ្រៅនេះមិនអាចបិទមាត់ជិតឡើយ ដោយសារតែធ្មេញធំៗរបស់វា

៦. បឹង Maracaibo គឺជាកន្លែងដែលមានព្យុះផ្គររន្ទះច្រើនបំផុតនៅក្នុងពិភពលោក ដោយសារតែទីតាំងភូមិសាស្ត្រពិសេសនៅជិតអេក្វាទ័រទឹកក្តៅ និងភ្នំធំៗ ។ ជាមធ្យម ក្នុងមួយម៉ែត្រការ៉េ នៃបឹងត្រូវទទួលរងកម្មរន្ទះចំនួន 250 ដងជារៀងរាល់ឆ្នាំ។

៧. នៅក្នុងទសវត្សឆ្នាំ 1850 មនុស្សបាននឹកគិតថាខួរក្បាលនេះមើលទៅដូចនេះ

៨. រូបភាពនៃឫសលូតលាស់នៅក្រោមដី

៩. Titanoboa បានកំណត់ត្រាមួយថាជាពស់ធំជាងគេបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រផែនដី។ វាអាចមានប្រវែងរហូតដល់ 12.8 ម៉ែត្រនិងមានទំងន់ជាង 1 តោនឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *