ព្រោះតែរឿងប៉ុណ្ណឹងសោះក្មេងស្រីអាយុ១៥ឆ្នាំហ៊ានលោតចុះពីលើអាគារ ដែលមានឪពុកចាំទ្រនៅក្រោម

ចិន៖ មានក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់បានលោតពីលើដំបូលអគារកម្ពស់ ២៥ជាន់នៅ Lu Country ខេត្ត Sichuan ប្រទេសចិនហើយលោតចុះចំលើឪពុក ដែលកំពុងរងចាំនៅជាន់ផ្ទាល់ដីនៃអគារក្នុងគោលបំណងចាំទ្រនាង ជាអកុសលអ្នកទាំងពីរបានស្លាប់ដោយសារការប៉ះទង្គិចខ្លាំងនៅពេលដួល។

photo by Sing Tao Dialy and NetEase

មូលហេតុនៃសោកនាដកម្មនេះត្រូវបានគេរាយការណ៍ថាដោយសារតែការឈ្លោះប្រកែកគ្នា ដែលបានកើតឡើងរវាងឪពុក និងកូនស្រី ខណៈដែលក្មេងស្រីមិនចង់ចូលរួមរៀនព្យាណូនៅជាន់ផ្ទាល់ដីនៃអគារ។ មនុស្សម្នាក់ក្បែរនោះបានព្រមានហ្វូងមនុស្សដែលកំពុងប្រមូលផ្តុំគ្នានៅខាងក្រោមអាគារឱ្យនៅឆ្ងាយ។

Photo by Sing Toa Dialy

ទោះជាយ៉ាងណាឪពុកក្មេងស្រីបានបដិសេធមិនព្រមចាកចេញហើយថែមទាំងរត់ទៅព្យាយាមចាប់នាងនៅពេលនាងលោត គួរឱ្យសោកស្តាយដោយទម្ងន់ធ្លាក់សង្កត់ធ្ងន់ធ្ងរពេកបណ្ដាលឲ្យអ្នកទាំងពីដួលលើដីទាំងសងខាង។

The location of the accident

សាក្សីម្នាក់ទៀតបាននិយាយថាឪពុកបានរង់ចាំដោយដៃលាតដើម្បីទ្រកូនស្រីរបស់គាត់បន្ទាប់ពីមានរបាយការណ៍ពី NetEase ចាប់តាំងពីពេលនោះមកអាជ្ញាធរបានព្រមានដល់សាធារណជនកុំឲ្យចែករំលែកវីដេអូនៃការលោតនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *