- ចែករំលែក, ព័ត៌មានថ្មីៗ

Miss Grand Myanmar កំពុងស្នាក់នៅប្រទេសថៃនៅឡើង ដោយមានការជួយពន្យាពេលការត្រឡប់ទៅប្រទេសវិញ រួមទាំងមានការគិតគូរមួយចំនួនពីកម្មវិធីផ្ទាល់!

នៅតែរន្ធត់ចិត្តមិនទាន់ចប់ទេ សម្រាប់រឿងរ៉ាវកំពុងតែល្បីកក្រើករបស់ Miss Grand Myanmar ក្រោយពីនាងបានឡើងថ្លែងសុន្ទរកថាខ្លឹមសារពោពេញដោយភាពក្តុកក្តួល នៅលើឆាកផ្សាយផ្ទាល់អន្តរជាតិ ធ្វើឲ្យប្រជាជននៅទូទាំងពិភពលោក បានជ្រួតជ្រាប និងកាអាណិតអាសូរដល់ទឹកចិត្តដ៏បវររបស់ Han Lay ក្នុងការទាមទាររកយុត្តិធម៍ជូនប្រទេសរបស់ខ្លួន ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីព័ត៌មានរបស់ Han Lay ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម ធ្វើឲ្យបណ្តាអ្នកនិយមលេងអ៊ីនធឺណិត នៅតែនាំគ្នាចែករំលែក បញ្ចេញមតិយ៉ាងច្រើន​កុះករ មានទាំងសារលើកទឹកចិត្ត។

រីឯមនុស្សមួយចំនួនទៀតក៏ស្នើរឲ្យអន្តរជាតិជួយយកចិត្តទុកដាក់ ផ្តល់កន្លែងស្នាក់នៅ ដែលមានសុវត្ថិភាពដល់នាង ព្រោះបណ្តាអ្នកគាំទ្រទាំងអស់ព្រួយបារម្ភ មិនទាន់ចង់ឱ្យនាងត្រឡប់ទៅមាតុប្រទេសវិញនោះទេ។ ជាពិសេសអ្នកគាំទ្រនៅក្នុងប្រទេសថៃផ្ទាល់តែម្តង ក៏មិនទាន់ចង់ឲ្យនាងត្រឡប់ទៅវិញផងដែរ ។

ទន្ទឹមនឹងនោះ ក៏មានការជួយពីសំណាក់អ្នករៀបចំកម្មវិធី ដែលពួកគេកំពុងគិតគូរដល់សុវត្ថភាពនាង ព្រោះមិនទាន់ចង់ឲ្យនាងត្រឡប់ទៅស្រុកវិញក្នុងសភាពប្រទេសដូចបច្ចុប្បន្ន។ គេក៏កំពុងតែគិតដល់ការតស៊ូមតិដើម្បីជួយប្រទេសរបស់នាង តាមរបៀបណាផងដែរ ដោយសារតែការអាណិតអាសូរ និងស្រណោះនូវពាក្យសម្ដី ព្រមទាំងសេចក្ដីស្មោះស្ម័គ្រ ចំពោះជាតិសាសន៍របស់នាង រួមទាំងហ៊ានលះបង់ដើម្បីប្រទេសរបស់ខ្លួន។

សម្រាប់គំនិត Han Lay នាងចង់នៅតស៊ូមតិដើម្បីឲ្យអន្តរជាតិព្រមជួយដល់ប្រទេសរបស់នាង ក៏ប៉ុន្តែចិត្តរបស់នាងនៅតែដិតដាមចង់ត្រឡប់ទៅប្រទេសនាងវិញច្រើនជាង ដើម្បីរួមសុខទុក្ខជាមួយជាតិសាសន៍ដ៏កំសត់របស់ខ្លួន។

សម្រាប់ក្រុមការងារ គេហទំព័រសករាជយើងខ្ញុំ ក៏សង្ឃឹមថា ប្រទេសថៃនឹងផ្តល់ទីកន្លែងសុវត្ថិភាពសម្រាប់ Han lay រហូតថ្ងៃដែលមានការជួយពីសំណាក់អន្តរជាតិ ហើយសូមឲ្យប្រទេសមីយ៉ាន់ម៉ា ឆាប់រួចផុតពីសោកនាដកម្មនេះឆាប់ៗ ផងចុះ និងសូមស្នើសុំឲ្យ Han Lay គួរតែស្នាក់នៅប្រទេសថៃដើម្បីអំពាវនាវឲ្យអន្តរជាតិជួយប្រទេសរបស់នាងល្អជាង ។ #Pray_for_Myanmar

ប្រភព៖ Miss Grand Pegeant Insider

Leave a Reply

Your email address will not be published. Required fields are marked *