- កម្សាន្ត

តាមពិតបែបនេះទេ បានជាប្រុសៗចូលចិត្តមនុស្សស្រីមានត្រគាកធំ គឺដោយសារតែមនុស្សស្រីត្រគាកធំគឺថា…

ចាស់ៗពីដើមតែងតែបានបកស្រាយចម្ងល់ អំពីមូលហេតុ ដែលបុរសជាច្រើនត្រូវការ មនុស្សស្រីដែលមានភ្លៅ ត្រគាក និងកំប៉េះគូថ ធំៗ ដើម្បី អាចបង្កើតកូន ដ៏ឆ្លាតម្នាក់បាន។

យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិក ក៏បានឲ្យដឹងដូច្នេះដែលថា បរិវេណសំខាន់ៗរបស់ស្ត្រីដូចជាភ្លៅ ត្រគាក និង កំប៉េះគូថ ដែលមានភាព ធំធាត់ និងសំបូរសារជាតិខ្លាញ់ គឺជាមុខងារ ដ៏សំខាន់សម្រាប់ផ្តល់នូវការអភិវឌ្ឍយ៉ាងខ្លាំងទៅដល់ខួរក្បាលរបស់កូនដែលទើបនឹងកើត។

លើសពីនេះទៀត សារជាតិខ្លាញ់ ទាំងនេះបានបង្កើត សារធាតុ DHA ដែលអាច បញ្ជូនដល់ទារក តាមរយៈការ បំបៅដោះ ដើម្បីអាចឲ្យ ពួកគេមាន ការវិវត្តន៍សមាសភាគនៃខួរក្បាលបានយ៉ាងប្រសើរបំផុតថែមទៀតផង។ ដូច្នេះសរបញ្ជាក់ថា ពាក្យបុរាណពីចាស់ៗ គឺត្រូវបានផ្ទៀងផ្ទាត់ត្រូវគ្នាជាមួយការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត។

Leave a Reply

Your email address will not be published. Required fields are marked *