- ចំណេះដឹង

មិនសរសើរមិនបាន ក្រៅពីការងារស្នូល បងៗ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាននាំគ្នាបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះ ជាលក្ខណៈគ្រួសារ និងអង្គភាព ព្រមទាំំង…

តាមរយះហ្វេសប៊ុកផេក GRK News ដែលបានផ្សាយកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ បានឲ្យដឹងថា បងៗ កងរាជអាវុធហត្ថខេត្តស្វាយរៀង បាននាំគ្នាបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះ តាមលទ្ធភាពជាលក្ខណៈគ្រួសារ និងអង្គភាពដែលនេះជាទង្វើដ៏ល្អប្រពៃមួយ។

ហ្វេសប៊ុកបានសរសេររៀបរាប់ទាំំងស្រុងថា “ក្រៅពីការងារស្នូលដែលជាតួនាទី ភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រែក្លាយជីវភាពមួយក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ គឺបាននាំគ្នាបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះ តាមលទ្ធភាពជាលក្ខណៈគ្រួសារ និងអង្គភាព។​ តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាស្ថាប័ន និងអង្គភាពចំណុះ បាននឹងកំពុងខិតខំប្រឹងប្រែងដាំដុះ ចិញ្ចឹមសត្វ ដើម្បីបន្ថែមលើការហូបចុកប្រចាំថ្ងៃ៕”៕

Leave a Reply

Your email address will not be published. Required fields are marked *