- ព័ត៌មានថ្មីៗ

ភ្លើងប្រច័ណ្ឌ ប្តីបានដាក់ពង្រាយខ្សែភ្លើងក្នុងផ្ទះដើម្បីផ្តាច់ជីវិតប្រពន្ធឱ្យក្ស័យសង្ខា បន្សល់ទុកកូនស្រី២នាក់កំព្រា!

បាត់ដំបង ៖ ស្ត្រីវ័យ៣០ឆ្នាំ ម្នាក់បានដួលស្លា.ប់បោកទៅនឹងជញ្ជាំងស័ង្កសីយ៉ាងអាណោចអាធ័មក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើងដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះដើម្បីអោយឆក់យកជីវិតភរិយាដោយសារតែភ្លើងប្រច័ណ្ឌ ដោយបន្សល់នូវកូនស្រីកំព្រាចំនួន២នាក់ ។

យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល ថ្ងៃទី៣ ខែមេសាឆ្នាំ ២០២១ត្រង់ចំណុចក្បែស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង ។

បើតាមរបាយការណ៍បានបន្តថា បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំឯប្រពន្ធដែលស្លាប់ នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើដោយអ្នកទាំង ២ មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នាហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរ នៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តងប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំគឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើងប្រច័ណ្ឌដដែល ។

ទីបំផុតនៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះទើបបណ្តាលអោយឆក់ស្លា.ប់តែម្តង ។

នៅល្ងាចថ្ងៃដដែលនេះដែរ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តីទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែហើយ ដើម្បីសាកសួរដោយឡែកសពប្រពន្ធកំពុងរង់ចាំអោយខាងផ្នែកជំនាញ កោសល្យវិច្ច័យខេត្ត ចុះទៅពិនិត្យទើបប្រគល់ទៅអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពពី Camnews

Leave a Reply

Your email address will not be published. Required fields are marked *