- ព័ត៌មានថ្មីៗ

ស្ទើរតែមិនជឿថា ! ប្រទះ​ឃើញ​គំនូរ​​អាថ៌​កំបាំង​អាយុ​កាល​ជាង ៣០០០ឆ្នាំ និង​ហ្វូស៊ីល​រាប់​លាន​ឆ្នាំ​លើ​ទឹក​ដី​ខ្មែរ

រឿងរ៉ាវ​អាថ៌​កំបាំង​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ បច្ចុប្បន្ន​ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​លើ​សំណាក​ទាំង​នោះ និង​មិន​ទាន់​អាច​បក​ស្រាយ​លម្អិត​បាន​នៅ​ឡើយ​ទេ ខណៈ​រឿង​ខ្លះ​មាន​ប្រវត្តិ​រាប់​លាន​ឆ្នាំ​ទាក់ទង​នឹង​ការ​កកើត​ទឹកដី​កម្ពុជា​ទៀត​ផង។

១. រក​ឃើញ​ហ្វូស៊ីល អាយុ​រាប់​លាន​ឆ្នាំ​ បង្កប់​អាថ៌កំបាំង​ការ​កកើត​ប្រទេស​កម្ពុជា

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រុម​ស្រាវជ្រាវ​ នៃ​នាយក​បេតិកភណ្ឌ​ នៃ​ក្រសួង​បរិស្ថាន​បាន​រក​ឃើញ​ហ្វូស៊ីល ខ្យង គ្រំ និង​ងាវ​សមុទ្រ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្ត​ព្រះវិហារ​ដែល​អាច​មាន​អាយុ​រាប់​លាន​ឆ្នាំ។ពេល​នោះ លឹម វណ្ណច័ន្ទ អនុ​ប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ​នៃ​ក្រសួង​បរិស្ថាន លើក​ឡើង​ថា “តាម​រយៈ​នៃ​ការ​រក​ឃើញ​នេះ ក្រុម​បច្ចេក​ទេស​អាច​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា​អាច​ធ្លាប់​ជា​បាតសមុទ្រ”។

ដោយសារ​​តែ​កង្វះ​អ្នក​ជំនាញ​ហ្វូស៊ីល​នេះ​នៅ​មិន​អាច​វាស់​អាយុកាល​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​អាច​សន្និដ្ឋាន​បាន​ថា ហ្វូស៊ីល​នេះ​មាន​អាយុ​មិន​តិច​ជាង​រាប់​លាន​ឆ្នាំ​នោះ​ទេ។ដុំ​ហ្វូសីល​ទាំង​នោះ​មាន​រាង​ជា​ដុំ​ថ្ម​ ដែល​មាន​ផ្ដុំ​ទៅ​ដោយ​ងាវ​សមុទ្រ ងាវ ឬ​ក៏​គ្រំ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទួល​មួយ​​ក្នុង​ភូមិ​សាស្ត្រ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព។ លោក លឹម វណ្ណច័ន្ទ បាន​រំពឹង​ថា ប្រសិន​ទីតាំង​នេះ​តំបន់​ដែល​រក​ឃើញ​ហ្វូស៊ីល​ត្រូវ​បាន​សិក្សា​ធ្វើ​កំណាយ​នោះ វា​នឹង​នាំ​ទៅ​ដល់​ការ​ស្វែង​យល់​ពី​ភាពចំណាស់​នៃ​ទឹកដី​របស់​កម្ពុជា ហើយ​អាច​ស្វែង​យល់​ពី​ប្រភេទ​សត្វ​ដែល​មាន​ប្រវត្តិ​ក្នុង​ប្រទេស​កម្ពុជា។

២. រកឃើញគំនូរអាយុជាង ៣០០០ឆ្នាំនៅកម្ពុជាក្នុងតំបន់មួយគ្មានមនុស្សទៅដល់

កាល​ពី​ចុង​ឆ្នាំ​២០១៧ ក្រុម​សិក្សា​ស្រាវជ្រាវ​ឧទ្យា​នុរក្ស​​បាន​ទៅកាន់​កន្លែង​គំនូរ​ប្រវត្តិសាស្ត្រ​របស់មនុស្ស​មាន​អាយុ​កាល​ជាង​៣០០០​ឆ្នាំ​នៅចំណុច​ក្រសាំង-កាណម​ តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល​ ស្ថិត​នៅឃុំរកាត​ ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​។មន្ត្រី​ឧទ្យានុរក្ស​បានចុះដល់​ទីតាំង​​ដើម្បី​ពិនិត្យ​ ​ទីតាំង​នោះ​​​មិនមាន​ប្រជាជនណា​បានមកដល់​កន្លែងនេះ​នៅ​ឡើយ​ទេព្រោះទីតាំង​ស្ថិតក្នុងព្រៃ​ស្រោងឆ្ងាយ​ពីភូមិ ផ្លូវ​លំបាក​ខ្លាំង​។

តាម​ការបញ្ជាក់​របស់លោក​ប្រធានមន្ទីរវប្បធម៌ ​និងវិចិត្រសិល្បះ​ខេត្តបាន​បញ្ជាក់ថា​ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បះបាន​ទៅសិក្សាទីតាំង​នេះដោយបញ្ជាក់​ថាគំនូរនេះមានអាយុកា​លប្រហែល​ជាង៣០០០​ឆ្នាំមកហើយ​ និងបន្ត​ស្រាវជ្រាវ​តាមលក្ខណៈ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត។

Leave a Reply

Your email address will not be published. Required fields are marked *