- កម្សាន្ត, ចែករំលែក

ចម្រៀងមួយបទនេះ ធ្វើឱ្យប្រជាប្រិយភាព ស៊ូ ដាណេ ផ្ទុះឡើងយ៉ាងខ្លាំង…(មានវីដេអូ)

មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញតារាចម្រៀងសម្បុរស្រអែម ស៊ូ ដាណេ បង្ហាញសកម្មភាពថ្មីៗក្រោយពីនាងស្ងប់ស្ងាត់មួយរយៈពេល ។ អ្វីដែលកត់សម្គាល់ ថ្មីៗនេះប្រជាប្រិយភាពរបស់ ស៊ូ ដាណេ កាន់តែហក់ខ្លាំងក្រោយនាងបានច្រៀងបទបំពេរមួយបទ ស្តាប់ហើយពិតជាមានអត្ថន័យ និង ពីរោះគ្រលួចជាខ្លាំង ។

ស៊ូ ដាណេ ត្រូវបានគេចាត់ទុកជាសិល្បការិនីម្នាក់ដែលមានសមត្ថភាពពីធម្មជាតិជាច្រើនដែលមានទាំងការច្រៀងបទបែបបុរាណ និង សម័យ រួមទាំងការសម្តែងផងដែរ ។ មួយរយៈចុងក្រោយនេះ ស៊ូ ដាណេ បានបង្ហាញនូវវីដេអូ Tik Tok ជាច្រើនដែលមានទាំងរបាំខ្មែរ និង យីកេជាច្រើន ។

ថ្មីៗនេះ ស៊ូ ដាណេ ថែមទាំងច្រៀងនូវបទបំពេរមួយដែលមានចំណងជើងថា «បំពេរកូនសត្វពីរយ៉ាង» ស្តាប់ហើយពិតជាមានពីរោះគ្រលួច ជាពិសេសគឺពោរពេញទៅដោយអត្ថន័យអប់រំជាខ្លាំង ។ មួយបទនេះក៏ទទួលបានការចែករំលែកពីសំណាក់មហាជនជាអ្នកលេងនៅក្នុងបណ្តាញសង្គមផងដែរ ។ មានការសរសើរពីភាពប៉ិនប្រសប់របស់តារាស្រីសម្បុរស្រអែមម្នាក់នេះពីសំណាក់មហាជនជាខ្លាំង ។

ស៊ូ ដាណេ ក៏បាននិយាយថា «ខ្ញុំមិនខ្វល់ពីភាពល្បីល្បាញទេ បើវាគឺជាលាភសក្ការៈបានមកពីការផ្សព្វផ្សាយសិល្បៈ ។ ខ្ញុំបែរជាខ្វល់ថាការផ្សាយរបស់ខ្ញុំមិនបានរត់នឹងចូលឱ្យដល់ភ្នែក ត្រចៀក និង បេះដូងកូនខ្មែរ» ។

មិនត្រឹមមានសមត្ថភាពខាងផ្នែកចម្រៀងទេ ពេលនេះ ស៊ូ ដាណេ ក៏កំពុងមានវត្តមាននៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាសផងដែរ ។ បើគិតមកដល់ពេលនេះ ស៊ូ ដាណេ បានរៀបការប្រមាណជាជិតពីរឆ្នាំហើយជាមួយស្វាមីជាអ្នករស់នៅប្រទេសបារាំង ។ ចង់ដឹងថាបទចម្រៀងបំពេររបស់ ស៊ូ ដាណេ ពីរោះគ្រលួចបែបណាតោះទៅស្តាប់ទាំងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *