កាលពីយូរយារមកហើយនោះ បុរសម្នាក់ដែលជាអ្នកនេសាទ នៅថ្ងៃមួយគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង គ្រាដែលវេលាគាត់ពុំទាន់ទម្លាក់សន្ទូចផង ស្រាប់តែគាត់ជាន់ប៉ះលើវត្ថុចម្លែកមួយឡើងព្រឺជើងនៅក្នុងល្បាប់ នោះគឺ… “ជើងជ្រូក” ១ភ្លៅ ។
ដំបូង គាត់បានគិតថា វាគឺជាថ្ម ប៉ុន្តែវាមើលទៅដូចជាចម្លែក ហើយមិនដូចថ្មធម្មតាទេ ។ ប៉ុន្តែ ពេលលើកឡើងសម្លឹងមើលយូរៗទៅវាមានទ្រង់ទ្រាយដូចជាជើងជ្រូក១អីចឹង ។ ដូច្នេះគាត់ក៏រើសយកមកលាងសំអាត ។
បន្ទាប់ពីលាងសំអាត វាមើលទៅដូចជាជើងជ្រូកមួយ ក្លាស្សេក្នុងទូរទឹកកក ។ តែទោះយ៉ាងណា វាបង្ហាញនូវសភាពដ៏រស់រវើក ចម្លែកណាស់! ។
ក្រោយមក ទើបគាត់បានដឹងថា នេះគឺជាត្បូងមានតម្លៃដែលមានឈ្មោះថា ថ្មជ្រូក។ វាត្រូវបានគេស្គាល់ថា ដុំថ្មជ្រូក គឺជាថ្មធម្មជាតិដែលភាគច្រើនមានក្នុងថ្មក្រានីត ដែលក្នុងដំណើរការនៃចលនាភូមិសាស្ត្រវាប្រាស្រ័យជាមួយសារធាតុរ៉ែផ្សេងទៀត បង្កទៅជារូបរាងពិសេស និងចម្លែក។ ពួកវាថែមទាំងមានពណ៌ច្បាស់លាស់ និងពិតប្រាកដដូចជា “ជើងជ្រូក” ពិតៗ ៕