- កម្សាន្ត

អ្នក​វិទ្យាសាស្រ្ត​ ក្រញាញ់​ខួរ​បក​ស្រាយមិនចេញ ព្រោះ​វា​អត់​ក្បាលតែអាចរស់បាន…(មានវីដេអូ)

តាមរយៈវីដេអូមួយបានបង្ហាញពីសត្វកង្កែបមួយក្បាលថតបាននៅក្នុងព្រៃ Connecticut នៅក្នុងប្រទេសអាមេរិច ដែលវាចម្លែកខុសពីសត្វកង្កែបដ៏ទៃទៀត ។ បើតាមវីដេអូមួយបានឲ្យឃើញថាសត្វកង្កែបមួយក្បាល ប៉ុន្តែវាគ្មានក្បាលទាល់តែសោះមុនដំបូងពួកគេស្មានតែមើលច្រឡំតែដល់មើលម្តងទៀតទៅវាអត់ក្បាលពិតមែន តែវាមានជីវិតធម្មតាអាចរស់បានដូចសត្វផ្សេងដែល។

នៅក្នុងរូបភាពរបស់សត្វកង្កែបមួយនេះបានធ្វើឲ្យអ្នកវិទ្យាសាស្រ្ត ក្រញាញ់ខួតែម្តង ចំពោះការរកដំណោះស្រាយដើម្បីបញ្ជាក់ថាវាហេតុអីបានជាអត់ក្បាល តែអាចរស់បានហើយក្រុមអ្នកវិទ្យាសាស្រ្តក៏បានបង្ហោះគំហើញនេះទៅកានប្រពន្ធ័ដែលមានផ្នែកពាក់ពាន់ដើម្បីធ្វើការពិភាគក្សាមើល ដើម្បីស្វែងរកមូលហេតុ។

ចំពោះវីដេអូនេះដែលត្រូវថតបានដោយយុវជនម្នាក់ Fill Flemming ដែលជាអ្នកឃើញកង្កែបចម្លែកមួយក្បាលនេះនៅក្នុងព្រៃ Connecticut ហើយថតវាទុក ដោយនាង Fill ជានិស្សិតម្នាក់នៅក្នុងសកលវិទ្យាល័យ Massachusetts ។

ក្រោយពីនាងឃើញពីរូបរាងដ៏ចម្លែងរបស់កង្កែបអត់ក្បាលនេះ ហើយអាចរស់បានធម្មតាថែមទាំងមាំមួនទៀតផង នាងក៏បានបង្ហោះរូបភាពវីដេអូនោះនៅលើគេហទំព័ Twitter ដើម្បីសាកសួគេឯង។តែទោះជាយ៉ាងណាអ្នកវិទ្យាសាស្រ្តក៏កំពុងបានខិតខំសិក្សាស្វែងយលពីវាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *