- កម្សាន្ត

ទៅសួរសុខទុក្ខមិត្តភក្តិឆ្លងទន្លេ ស្រាប់តែ ឱក សុគន្ធកញ្ញា ថ្លែងថា “មិត្តយល់ចិត្តថ្លើម ដូចមិនងាយមានច្រើនទេ មិត្តមានចិត្តស្មោះចំពោះយើង រឹតតែមានតិច ទៀត មិត្តដែលពេលយើងមានរឿង កើតទុក្ខមិនហៅ ក៏តែងតែចេញមក ពេលយើងពិបាក តែងជួយដោះស្រាយ, ម្នាក់ដែលខ្ញុំនិយាយហ្នឹងគឺ…”

តារាចម្រៀង ឱក សុគន្ធកញ្ញា បានទៅសួរសុខទុក្ខមិត្តដ៏ស្និតស្នាលម្នាក់ទើបឆ្លងទន្លេកាលពីថ្ងៃទី ២៧ ខែមេសា​ ឆ្នាំ ២០២០ ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះ តារាចម្រៀងរូបនេះបានភ្ជាប់សារខ្លីមួយថា៖

“មិត្តភក្តិមានច្រើនណាស់ ហើយមិត្តល្អក៏ច្រើនដែរ…! តែមិត្តដែលយល់ចិត្តថ្លើមដូចមិនងាយមានច្រើនទេ មិត្តដែលមានចិត្តស្មោះចំពោះយើងរឹតតែមានតិច ទៀត មិត្តដែលពេលយើងមានរឿង កើតទុក្ខមិនហៅ ក៏តែងតែចេញមក ពេលយើងពិបាក តែងជួយដោះស្រាយ ហើយពេលដែលយើងសប្បាយចិត្ត យើងមានរឿងល្អៗ មិនដែលមានមុខសោះ ទោះហៅក៏មិនមក នេះមិនដឹងជាមិត្តស្អីទេមិនយល់..! តែម្នាក់ដែលខ្ញុំនិយាយហ្នឹងគឺជាមិត្តរបស់ខ្ញុំហ្នឹងហើយ…។

និយាយទៅនិយាយមក គឺគ្រាន់តែចង់អបអសាទរមិត្តម្នាក់នេះទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ… សរុបមក គាត់មានកូនស្រី៣នាក់ហើយ តែខ្ញុំទើបតែមានកូនប្រុសម្នាក់ទេ មិនដឹងពេលណាបានកូនស្រីហ្នឹងគេទៅ តែគាត់ក៏មិនទាន់មានកូនប្រុសដែរ សរុបទៅគឺស្មើរគ្នាហើយ និយាយលេងទេ.. ចុងក្រោយនេះ សូមជូនពរទាំងម្ដាយនិងកូនស្រី ទទួលបាននូវ សុខភាពល្អរឹងមាំ កូនល្អ ឆ្លាត រៀនពូកែ ហើយ ម្ដាយឆាប់បានបង្កើតកូនប្រុសមួយដែរ”៕

Leave a Reply

Your email address will not be published. Required fields are marked *