- កម្សាន្ត

លោកស្រី ទ្រី ដាណា និងស្វាមី បរិច្ចាគថវិកាផ្ទាល់ខ្លួននូវទឹកប្រាក់…ជូនកាកបាទក្រហមកម្ពុជា

មហាជនបានស្គាល់យ៉ាងច្បាស់ លោកស្រី ទ្រី ដាណា និងស្វាមី ចិត្តធម៏ តែងតែធ្វើការងារមនុស្សធម៏និងបានចុះជួយមនុស្សចាស់ជរោតាមសហគមន៏នាពេលកន្លងមកបានធ្វើអោយមហាជនមានការគំាទ្រយ៉ាងខ្លំាង។

ស្រាប់តែពេលថ្មីនេះនៅថ្ងៃទី០៥ ខែមេសា ឆ្នំា ២០២១ លោកស្រី បញ្ជាក់យ៉ាងខ្លីប្រាប់ឲ្យដឹងថា ៖“នាងខ្ញុំ និងស្វាមី នឹងបរិច្ចាគ ថវិកា ផ្ទាល់ខ្លួន ២ម៉ឺន ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាស ទិវាពិភពលោកខួបទី១៥៨ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។

កាកបាទក្រហម មានសម្ដេចម៉ែ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះ នៅទូទាំងប្រទេសកម្ពុជា រៀងរាល់ឆ្នាំ យើងត្រូវរួមគ្នាជួយបរិច្ចាគបន្ថែម ដើម្បីសកម្មភាពមនុស្សធម៌។

ជម្រាបបងប្អូនផងណា រូបខាងលើ ជារូបចាស់ទេ ឥឡូវមិនអាចជួបជុំបាន ៣កុំ ៣ការពារ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។ ឱ្យតែចប់កូវីដពេលណា នឹងទៅជួយបងប្អូនទៀត នឹកណាស់”៕

Leave a Reply

Your email address will not be published. Required fields are marked *