- កម្សាន្ត, ចែករំលែក

នារីម្នាក់ក្បង់ទឹកតាមប្រឡាយព្រៃភ្នំ លុបមុខ ស្រាប់តែដោយកូនឈ្លើងសម្ងំរស់ក្នុងច្រមុះ!

ចម្លែកៗ៖ គេហទំព័រចិនផ្សព្វផ្សាយរឿងរ៉ាវនារីម្នាក់ដែលមាន ឈ្មោះថា Wongបានធ្វើដំណើរ កម្សាន្តបែបទេសចរណ៍ផ្សងព្រេងក្នុងព្រៃភ្នំជាមួយមិត្តភក្តិរបស់នាង ។ មុនពេលឈានដល់ចំណុចកំពូលភ្នំ ពួកគេបានឈប់សំរាកមួយសន្ទុះៗ បន្ទាប់ពីនើយហត់។

ឃើញប្រឡាយទឹកហូររតាមជើងភ្នំមើលទៅទំនង នារីម្នាក់ក្នុងចំណោមនោះ បានយកដៃក្បង់ទឹកលុបលាងមុខជាមួយទឹកធម្មជាតិនោះ ។ពេលដំបូងៗឡើយ ពុំមានអ្វីគូរឲ្យចាប់អារម្មណ៍ឡើយ ពោលគ្រប់យ៉ាងគឺល្អធម្មតា ប៉ុន្តែមួយសន្ទុះក្រោយមកនា ស្រាប់តែបានជួបប្រទះនូវច្រមុះត្រូវរាំងស្ទះហាក់ដូចមានស្លេសសំបោរត្រូវបានបង្កឡើង។

ដំបូងនាងគិតថាជាជំងឺគ្រុនផ្តាសាយអាចត្រូវបានព្យាបាល ដោយតែរុក្ខជាតិ ប៉ុន្តែវាពុំមានជាករណីនេះទេ។ ច្រមុះរបស់នាងនៅតែមិនប្រក្រតីអស់រយៈពេលពីរបីថ្ងៃ ហើយចុងក្រោយនាងបានស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្របន្ទាប់ពីនាងពុំអាចយកវាចេញបានដោយខ្លួនឯង។ស្រាប់តែវានៅតែមិនបាននាងក៏បានទៅមន្ទីពេទ្យវេជ្ជបណ្ឌិតបានរកឃើញវត្ថុពណ៌ខ្មៅក្រឹបមួយនៅខាងក្នុងនោះ ហើយបានគិតសង្ស័យថាវាគឺជាសត្វឈ្លើងតែម្តង។

គាត់បានចាប់ទាញយកវាចេញដោយដង្កៀប។ ឈ្លើងនេះត្រូវបានវាស់វែងមានប្រវែង ៥ សង់ទីម៉ែត្រ។ ចូរអ្នកទាំងអស់គ្នាប្រើទឹកនៅតំបន់ណាដើម្បីសម្អាតរាំងកាយចូលមានការប្រុងប្រយ័ត្នទាំងអស់គ្នាផង។

Leave a Reply

Your email address will not be published. Required fields are marked *