រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានដាច់ជា២ កំ ណា ត់ ស្លា ប់ ភ្លាមៗនៅនឹងកន្លែងគួរឲ្យសង្វេគ ចំណែកបុរសជាប្ដីរងរបួសស្រាល ខណៈអ្នកទាំង២កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាក្នុងបំណងទៅឆេងម៉េងនៅស្រុកកំណើត ស្រាប់មានរថយន្តលាយបេតុង១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅកៀរពីក្រោយ បណ្ដាលឲ្យដួល ខ្ទា ត ស្ត្រីជាប្រពន្ធចូលក្រោមកង់រថយន្តធុននោះ ហើយប្ដីខ្ទាតចេញក្រៅផុត។
ហេតុ ការណ៍ គ្រោះ ថ្នា ក់ ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរ ង គ្រោះ ដែល ស្លា ប់ បា ត់ប ង់ ជី វិ តចោលប្ដីនិងកូនស្រីជាទីស្រឡាញ់នោះឈ្មោះហ៊ន ភារិន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកបុរសជាប្ដីឈ្មោះសារិន សំអាន អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់ ហើយសព្វថ្ងៃទាំង២នាក់ប្ដីប្រពន្ធនេះស្នាក់នៅម្ដុំជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសជាប្ដីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើ តហេ តុ បន្ទាប់ពីចេញពីធ្វើការវេនយប់ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-9853 ឌុបប្រពន្ធចេញពីផ្ទះជួលនៅជិតតំបន់សេ ដ្ឋកិច្ចពិសេស ភ្នំពេញ ទៅឆេងម៉េងនៅស្រុកកំណើតនៅឯស្រុកមុខកំពុល ខេត្តកណ្ដាល ។ ខណៈនោះបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើ តហេ តុបានបត់ឆ្វេងដៃដើម្បីចូលទៅតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើងវិញ ។
បុរសរូបនោះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនោះស្រាប់តែមានរថយន្តលាយបេតុង១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 5A-1034 បើកបរស្របគ្នាទៅដល់កៀរពួកគាត់ពីក្រោយ ប ណ្ដាលឲ្យ ដួល ហើយប្រពន្ធរបស់គាត់បានខ្ទាតចូលក្រោមកង់រថយន្តធុនយក្សនោះ អ្នកឃើញហេតុការណ៍បាននិយាយថា គាត់ពិតជាស្រៀវសាច់ខ្លាំងណាស់ នៅពេលបានឃើញ
ហេតុ កា រ ណ៍នោះ ដោយអ្នកបើកបររថយន្តបង្កពុំដឹងថា រវល់តែងាកទៅណាទេ ទើបពុំឃើញជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធដែលកំពុងជិះម៉ូតូនៅខាងមុខ ហើយបានបើកកៀរពីក្រោយទាំងកម្រោលបង្ក គ្រោះ ថ្នាក់បែបនេះ ។ បន្ទាប់មករថយន្តបានបើកហួសទៅមុខបន្តិចរួចក៏ឈប់ ហើយអ្នកបើកបរបានចុះពីលើរថយន្តរត់គេចខ្លួនទៅបាត់ស្រមោល ដោយពន្លត់ម៉ាស៊ីនរថយន្តអត់ទាន់ផង ។ «ប្រភពកោះសន្តិភាព»