- ចែករំលែក

ភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ! បុរសម្នាក់ទៅពិនិត្យសុខភាព ដើម្បីដាក់ពាក្យចូលធ្វើការងារ ស្រាប់តែឃើញកាំបិតនៅក្នុងខ្លួន

យោងតាមសារព័ត៌មាន The Inquirer បានបញ្ជាក់ឱ្យដឹងថា លោក Kent Ryan Tomao អាយុ ២៥ឆ្នាំ ជនជាតិហ្វីលីពីន ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថាគាត់មានផ្ទុកកូនកាំបិតមួយនៅក្នុងទ្រូងរបស់គាត់ បន្ទាប់ពីគាត់បានថតកាំរស្មីអ៊ិចរួច។

គួរបញ្ជាក់ឱ្យដឹង លោក Kent Ryan Tomao ទៅថតកាំរស្មីអ៊ិចនេះគឺដើម្បីដាក់ពាក្យសុំធ្វើការងារមួយក្នុងតំបន់រុរករ៉ែនៅ Agusan del Sur ប្រទេសហ្វីលីពីន ដោយសារជាទូទៅការដាក់ពាក្យចូលបម្រើការងារនៅតាមក្រុមហ៊ុនរុករករ៉ែមានលក្ខខណ្ឌមួយ គឺតម្រូវនិយោជិកទៅថតកាំរស្មីអ៊ិចពិនិត្យមើលសុខភាពជាមុន។ ដូច្នេះហើយ គាត់ក៏បានទៅពិនិត្យដើម្បីបង្រ្គប់នូវលក្ខខណ្ឌនោះ ប៉ុន្តែបន្ទាប់ពីថតរួចស្រាប់តែទទួលបានលទ្ធផលភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលគ្រូពេទ្យបានផ្តល់ដំណឹងមកគាត់ថាមានកាំបិតមួយនៅក្នុងទ្រូងរបស់គាត់។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិតក៏បានរៀបរាប់ថា មានវត្ថុមួយដែលស្រដៀងនឹងកាំបិតបានជាប់នៅជិតសួតរបស់គាត់។ កាលពីដំបូងបុរសនោះស្ទើរតែមិនជឿចំពោះប្រសាសន៍របស់លោកវេជ្ជបណ្ឌិតទេ។ បន្ទាប់មកបុរសនោះក៏បាននិយាយអំពីដំណើររឿងទាំងអស់របស់គាត់ដែលបានកើតឡើងប្រាប់ទៅក្រុមវេជ្ជបណ្ឌិតថា៖ កាលពីថ្ងៃទី០៤ ខែមករា គាត់បានធ្វើដំណើរតាមដងផ្លូវ ខណៈពេលគាត់ចេញពីធ្វើការ។

កាលនោះមានក្មេងទំនើងមួយក្រុមបានចាក់គាត់នឹងកូនកាំបិត។ កាលនោះគាត់ស្ទើរតែស្លាប់ ប៉ុន្តែសំណាងល្អណាស់មានមុស្សចិត្តធម៌មួយក្រុមបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ គាត់មិនបានដឹងថាមន្ទីរពេទ្យរដ្ឋនោះបានថតកាំរស្មី X មុនពេលព្យាបាលគាត់ឬយ៉ាងណានោះទេ។ លោក Kent ក៏បានបញ្ជាក់បន្ថែមថាលោកគឺមានអារម្មណ៍ធម្មតានៅក្នុងរាងកាយរបស់គាត់ ក្រោយពេលដែលគាត់បានជាសះស្បើយពីរបួស ប៉ុន្តែមគាត់ក៏សង្កេតឃើញថា គាត់គឺមានអារម្មណ៍ឈឺចាប់តិចតួចនៅក្នុងទ្រូងអំឡុងពេលអាកាសធាតុត្រជាក់ តែគាត់មិនបាននឹកថាមានកូនកាំបិតនៅទ្រូងរបស់គាត់ទេ។

Leave a Reply

Your email address will not be published. Required fields are marked *