- ចែករំលែក

ព្រះសង្ឃ​​​មាន​ទឹក​​ចិត្ត​ដ៏​សប្បុរស! ជួយសង្គ្រោះ​ទារក និង​កុមារកំព្រា ត្រូវបាន​បោះបង់ចោល​ជាង​១០០​នាក់

Sin Chew Daily បាន​រាយការណ៍​ឲ្យ​ដឹងថា ព្រះសង្ឃ​មួយអង្គ​ព្រះនាម Long Po បាន​សង្គ្រោះ​ទារក​ត្រូវបាន​បោះបង់ចោល​ជាង ១០០ នាក់ ពី​តាម​ដងផ្លូវ កាលពី ២០ ឆ្នាំ មុននេះ និង​បានផ្តល់​ក្មេងៗ​ទាំងនោះ ជាមួយ​ការអប់រំ ឲ្យ​ពួកគេ​មានការ​ហូបចុក​ធំធាត់ និង​បញ្ចូល​ពួកគេ​ទៅក្នុង​សង្គម ដើម្បី​យល់ដឹង​ពី​តម្លៃ​ខ្លួនឯង​ពួកគេ ។​

​ព្រះអង្គ​បាន​ឲ្យ​ដឹងថា កាល​នៅ​ពី​ក្មេង ម្តាយ​របស់គាត់​កម្រ​មាន​ពេល ដើម្បី​គោរពបូជា​នៅ​វត្ត​នោះទេ ។ ពេលវេលា​ភាគច្រើន​របស់​ម្តាយ គឺ​ចំណាយពេល​មើលថែ​គាត់ និង​បងប្អូន​របស់គាត់ និង​ស្វែងរក​វិធី​ដើម្បី​ឲ្យ​ពួកគាត់​បាន​ទៅ​សាលា ។ គាត់​បាន​ចងចាំ​ថា អាហារ​ដែល​គាត់​បាន​យកទៅ​សាលា នៅពេលនោះ ៤ នាក់ ក្នុងចំណោម​ពួកគាត់​បាន​ចែករំលែក​គ្នា​ហូប គឺ​ពិត​ជូរចត់​ណាស់ ពេល​នៅ​ក្មេងៗ ។​

​ព្រះអង្គ Long Po បានដឹងថា ជីវិត​គឺ​ពិតជា​ពិបាក​ណាស់ ហើយ​នៅពេល​ព្រះអង្គ​គិត​អំពី​រឿងនេះ លោក​ពុំ​អាច​បិទ​ភ្នែក​ងាក​ចេញពី​ទារក​ដែល​ត្រូវបាន​បោះបង់ចោល​នៅតាម​បណ្តា​ដងផ្លូវ​ឡើយ ។​

​ដូច្នេះ ក្នុង​រយៈពេល ២០ ឆ្នាំ មកនេះ ព្រះអង្គ​បាន​រើស​ទារក​បោះបង់ចោល និង​ក្មេងៗ​កំព្រា ជាង ១០០ នាក់ មក​ចិញ្ចឹម ជាមួយ​ក្តី​សង្ឃឹមថា ពួកគេ​អាចមាន​អនាគត​ល្អ ។​

​វត្ត​ដែល​ព្រះអង្គ​កំពុង​គង់នៅ​បច្ចុប្បន្ននេះ គឺ​ត្រូវបាន​សាងសង់ឡើង​ដោយ​ម្តាយបង្កើត​របស់​ព្រះអង្គ ដែល​បានរួម​វិភាគទាន​ដី និង​មូលនិធិ ។ ម្តាយ​របស់លោក​មាន​ដី​ប្រហែល ៨ ហិកតា នៅ​ជុំវិញ​វត្ត និង​ផ្តល់​ឲ្យ Long Po ប្រហែល ២.៧ ហិកតា ដើម្បី​សាងសង់​វត្ត ។

​រឿងរ៉ាវ​របស់​ព្រះអង្គ​ត្រូវបាន​ប្រាប់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថៃ កាលពី​ថ្ងៃទី​០៤ ខែមីនា ដែល​ធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​បាន​កោតសរសើរ​ជាខ្លាំង ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស និង​ការលះបង់​របស់លោក អស់​រយៈពេល ២០ ឆ្នាំ មកនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *