- ចំណេះដឹង, ចែករំលែក

ផ្ទៃមុខ​ស​​រលោង​ស្អាត​ដូច​កូន​ក្មេង ដោយ​គ្រាន់​តែ​អនុវត្ត ៣ វិធី​ងាយៗនេះ!

ផ្ទៃ​មុខ​គ្មាន​ស្នាម ស​ម៉ដ្ឋ​រលោង​ ជា​អ្វី​ដែល​នារី​ប្រាថ្នា​ចង់​បាន ព្រោះ​មុខ​គឺ​ជា​ភាព​ទាក់ទាញ​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី។ សម្រាប់​ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​អ្នក​ពី​វិធី​ធម្មជាតិ ៣​យ៉ាង​ដែល​ជួយ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ស្អាត និង​មើល​ទៅ​ក្មេង​ជាង​អាយុ​ទៀត​ផង ៖

១. ប្រទាល​កន្ទុយ​ក្រពើ
ឆ្កៀល​យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ​មួយ​ស្លាបព្រា​ លាយ​ជាមួយ​ទឹកឃ្មុំ​១​ស្លាបព្រា​ រួច​កូរ​ឲ្យ​សព្វ​លាប​លើផ្ទៃមុខ​ ម៉ាស្សា​ថ្នមៗ។ ទុក​ចោល​ប្រហែល​៣០​នាទី សឹម​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់។

ប្រទាលកន្ទុយក្រពើ និង​ទឹកឃ្មុំ​ជួយ​ឲ្យ​មុខ​ម៉ដ្ឋ​រលោង មាន​សំណើម និង​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ​ពីផ្ទៃ​មុខ​បាន​យ៉ាង​ល្អ ដែល​ជា​ហេតុ​ជួយ​ឲ្យ​ផ្ទៃមុខ​អ្នក​ភ្លឺ​ស្រស់​ស្អាត​បាន។

២. ម្សៅ​តែ​បៃតង
អ្នក​អាច​លាយ​ម្សៅ​តែបៃតង​ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ជា​ច្រើន​ទៀត​បាន​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លាយ​តែ​បៃតង​២​ស្លាបព្រា​បាយ​​ជាមួយ​ប្រេង​ដូង​មួយ​ស្លាបព្រា កូរ​ឲ្យ​សព្វល្អ រួច​លាប​វានៅ​លើ​ផ្ទៃមុខ​ទុក​ប្រមាណ ២០​នាទី​ សឹម​លាង​សម្អាត​ចេញ។ អាច​ប្រើ​វិធី​នេះ​ ២ ទៅ ៣​ដង​ក្នុង​មួយ​សប្ដាហ៍។

៣. ស៊ុត
គោះស៊ុត​មួយ​គ្រាប់​ទាញ​យក​ផ្នែក​ស និង​ផ្នែក​ក្រហម​ចេញ​ពី​គ្នា។ យក​ផ្នែក​ស​វឹក​ចូល​គ្នា​ឲ្យ​សព្វ​ រួច​លាប​លើមុខ​ទុក​រហូត​ដល់​ស្ងួត សឹម​លាង​ទឹក​ចេញ​រួច​ជូត​ឲ្យ​ស្ងួត​ជាមួយ​កន្សែង​ទន់។ បន្ទាប់​មក​ទៀត​វឹក​ផ្នែក​ក្រហម​ជាមួយ​ទឹក​ឃ្មុំ​ លាប​លើ​មុខ ទុក​ចោល​២០​នាទីចាំ​លាង​សម្អាត​ចេញ។ វិធី​នេះ​អាច​ធ្វើ​ក្នុង​មួយ​អាទិត្យ ២​ដង។​

ប្រភព៖ bestie ប្រែសម្រួល៖ ទ្រី រ៉ាវី

Leave a Reply

Your email address will not be published. Required fields are marked *