- ចំណេះដឹង, ចែករំលែក

ចំណាយ១០នាទីលើកជើងឡើងជញ្ចាំងរាល់ថ្ងៃ ភ្លៅនិងកំភួនជើងតូចស្រឡូនដូចប្រាថ្នា!

​​នៅ​ពេល​មាន​រាង​ស្អាត ​មិន​ថា​សម្លៀកបំពាក់​បែប​ណា​ទេ​ដឹង​តែ​ពាក់​ទៅ​សម ​​ហើយ​ក៏​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ផង​ដែរ។ សម្រាប់​អ្នក​រវល់​ ​អាច​សាក​ល្បង​លំហាត់​ប្រាណ​នេះ​ក្នុង​បន្ទប់​គេង​បាន ​។

របៀប​​ហាត់​យូហ្គា ​លើក​ជើង​ឡើង​ជញ្ចាំង
​១. ដំបូង​ផ្តេក​ខ្នង​របស់​អ្នក​លើ​កម្រាល ​បន្ទាប់​មក​លើក​ជើង​ទាំង​២​ឡើង​លើ​ជញ្ចាំង​ឲ្យ​បាន​ខ្ពស់ ​តាម​ដែល​អាច​ធ្វើ​បាន។

២. ដាក់​ជើង​ផ្គុំ​ចូល​គ្នា ហើយ​ដាក់​ឲ្យ​ចំ​ទល់​​នឹង​ផ្ទៃ​មុខ​របស់​អ្នក ។ ​រី​ឯ​ដៃ​​វិញ​ដាក់​ឲ្យ​​ត្រង់​ដល់​ជញ្ចាំង​ដូច​គ្នា។ ​រក្សា​កាយវិការ​បែប​នេះ ​រយៈ​ពេល ៥ -​១០ ​នាទី។

​គុណ​ប្រយោជន៍​ពី​ការ​​ហាត់​ប្រាណ​លើក​ជើង​ឡើង​លើ
១. នៅ​ពេល​ហាត់​រាល់​ថ្ងៃ ​នឹង​ជួយ​ឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់
ព្រោះ​លំហាត់​ប្រាណ​នេះ​​​ជា​វិធី​មួយ​ជួយ​ឲ្យ​អ្នក​បាន​​បន្ធូរ​អារម្មណ៍​ ដោយសារ​អ្នក​បាន​ផ្តោត​លើ​ខ្លួន​ឯង​បាន​ច្រើន ព្រម​ទាំង​ជួយ​ឲ្យ​សាច់​ដុំ​អ្នក​ក៏​សម្រាក​បាន​ដូច​គ្នា។

២ ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ងងុយ​គេង​និង​គេង​លក់​ស្រួល
មនុស្ស​ដែល​មាន​បញ្ហា​តាន​តឹង ឬ​សុខភាព​ទ្រុឌ​ទ្រោម ប្រាកដ​ជា​ចំណាយ​ពេល​យូរ​ដើម្បី​គេង​លក់ ហើយ​​​ជា​ញឹក​ញាប់​ ត្រូវ​ភ្ញាក់​កណ្តាល​យប់​ថែម​ទៀត។ ដូច្នេះ ​​ហាត់​ប្រាណ​នឹង​ជួយ​អ្នក​បាន ព្រោះ​​វា​រំញោច​ចរន្ត​ឈាម​ឲ្យ​ដើរ​ស្រួល ដែល​វិធី​នេះ​ជួយ​អ្នក​ឲ្យ​គេង​លក់​បាន​យ៉ាង​ងាយ។

៣. ​ជួ​យ​បន្ធូរ​អារម្មណ៍
វា​ជួយ​ឲ្យ​ចរន្ត​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ​ដើរ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ​និង​ដំណើរ​ការ​ល្អ​។

៤. ជួយ​រំលាយ​អាហារ​បាន​ល្អ​
​ដោយ​សារ​នេះ​ជា​ប្រភេទ​លំហាត់​ប្រាណ​បែប​យូហ្គា ​​ដែល​រំញោច​ដល់​សាច់​ដុំ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​​ធ្វើ​ការ ហើយ​វា​ក៏​ជួយ​​រុញ​ភ្ជាប់​សាច់​ពោះ​របស់​អ្នក​ផង​ដែរ។

៥. ជូយ​ឲ្យ​ជើង​តូច​ស្រឡូន
យូហ្គា​ប្រភេទ​នេះ នឹង​ជួយ​ឲ្យ​ជើង​របស់​អ្នក​តូច​ស្រឡូន​ជាង​មុន​គួរ​ឲ្យ​កត់​សម្គាល់។ ​ហើយ​បើ​អ្នក​អនុវត្ត​ទៀង​​ទាត់ ​ជើង​របស់​អ្នក​នឹង​កាន់​តែ​ស្លីម ​​ស្លៀក​ខោ​អ្វី​ក៏​មើល​ឃើញ​ឡូយ​ដែរ៕​​​

ប្រភព៖ postsod ប្រែសម្រួល៖ លឹម សុនា

Leave a Reply

Your email address will not be published. Required fields are marked *