អ្នកច្នៃម៉ូដ នឹង ជាអ្នកនិពន្ធដ៏ល្បីល្បាញលើពិភពលោក Kirzayda Rodriguez បានសរសេរលិខិតមួយនេះមុនពេលស្លាប់ដោយសារជំងឺមហារីក
1. ខ្ញុំមានឡានយីហោថ្លៃជាងគេបំផុតលើពិភពលោកនៅក្នុងយានដ្ឋានរបស់ខ្ញុំ តែពេលនេះខ្ញុំធ្វើដំណើរតាមរទេះរុញ
២. ផ្ទះខ្ញុំពោពេញទៅដោយការរចនាម៉ូដគ្រប់ប្រភេទសម្លៀកបំពាក់ ស្បែកជើង នឹង របស់មានតម្លៃ ប៉ុន្តែរាងកាយរបស់ខ្ញុំត្រូវបានរុំដោយក្រណាត់តូចមួយដែលផ្តល់ដោយមន្ទីរពេទ្យ
3. មានប្រាក់គ្រប់គ្រាន់នៅក្នុងធនាគារ តែលុយមិនអាចធ្វើអោយខ្ញុំជាសះស្បើយទេ
៤. ផ្ទះរបស់ខ្ញុំប្រៀបដូចជាវិមាន ប៉ុន្តែខ្ញុំគេងលើគ្រែនៅមន្ទីរពេទ្យ
៥. ខ្ញុំធ្លាប់ចេញពីសណ្ឋាគារផ្កាយ ៥ មួយទៅសណ្ឋាគារលំដាប់ផ្កាយ
៥ មួយទៀត តែពេលនេះខ្ញុំចំណាយពេលនៅក្នុងមន្ទីរពេទ្យ ដោយផ្លាស់ប្តូរពីបន្ទប់ពិសោធន៍មួយទៅបន្ទប់មួយទៀត
6. ខ្ញុំបានចុះហត្ថលេខាសម្រាប់មនុស្សរាប់រយនាក់ ថ្ងៃនេះហត្ថលេខារបស់ខ្ញុំ គឺមានតែនៅលើលិខិតពេទ្យ
7. ខ្ញុំមានអ្នកកែសម្ផស្សចំនួនប្រាំពីរនាក់ ដើម្បីតុបតែងសក់របស់ខ្ញុំ ថ្ងៃនេះខ្ញុំមិនមានសក់នៅលើក្បាលទេ
៨. ជាមួយនិងយន្ដហោះឯកជន ខ្ញុំអាចហោះហើរទៅកន្លែងណាដែលខ្ញុំចង់ទៅ តែពេលនេះខ្ញុំត្រូវសុំមនុស្សពីរនាក់អោយជួយ ដើម្បីទៅរានហាលមន្ទីរពេទ្យ 9. ទោះបីមានអាហារច្រើនក៏ដោយ របបអាហាររបស់ខ្ញុំគឺលេបថ្នាំពីរគ្រាប់ក្នុងមួយថ្ងៃ ផ្ទះ ឡាន យន្តហោះ គ្រឿងសង្ហារិមទំនើប គណនីធនាគារ
កិត្យានុភាព និង កិត្តិនាម មិនមានអ្វីដែលមានប្រយោជន៍សម្រាប់ខ្ញុំ និងអាចជួយខ្ញុំបានទេនៅទីនេះ។ យើងត្រូវតែដឹងថា ការវិនិយោគដ៏ល្អបំផុតគឺជាសុខភាព។ បើគ្មានរាងកាយដែលមានសុខភាពល្អអ្វីដែលយើងមានគឺគ្មានប្រយោជន៍ទេ។ មនុស្សដែលមានសុខភាពល្អ មានបំណងប្រាថ្នាចំនួន ១០០០ ប៉ុន្តែមនុស្សឈឺ មានសេចក្តីប្រាថ្នាតែមួយប៉ុណ្ណោះ គឺសុខភាពល្អ។ បកប្រែ: វរលក្ខណ៍
ប្រភព៖24 October