- ចំណេះដឹង, ចែករំលែក

ដឹងការពិតហើយ ! ព្រះបាទជយវរ្ម័នទី៧ កសាងស្រះស្រង់នេះឡើង គឺដើម្បីបង្ហាញនូវ តេជានុភាពបែបនេះសោះ

កម្ពុជា៖ ស្រះស្រង់មានទីតាំង ស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និង ទទឹង៣៨០ម ត្រូវបានដូនតាខ្មែរ ជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី ១៣ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ ។ស្រះនេះសាងសង់ដោយមានទឹកជាប់ជានិច្ច និងមានទេសភាព ស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹក ចូលនោះទេ ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និង ទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត ។

បើតាម អ្នកបុរាណវិទ្យាខ្លះយល់ថា ស្រះនេះជីកឡើង មិនមែនមាននាទីស្រោចស្រពកសិកម្ម ឬ ជាទីសក្ការៈ ដូចជា កសិណអង្គរ ឬ បារាយណ៍ ជាដើមនោះទេ គឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និង មានកូនប្រាសាទមួយនៅចំកណ្តាលជាទី ដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។

បច្ចុប្បន្នគេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់ ។ ប៉ុន្តែក៏មានការកត់សំគាល់ ខ្លះផងដែរ ចំពោះតួនាទីប្រាសាទដ៏តូចមួយ ដែលឋិតនៅចំកណ្តាលស្រះស្រង់នោះ ដែលបង្កើតនូវជំនឿថាជាទឹកមន្តដ៏ស័ក្តិសិទ្ធពោរពេញ ដោយបារមី និងតេជានុភាពក្នុងការលើករាសីព្រះមហាក្សត្រតាមបែបពិធីពុទ្ធរាជ ឬក៏ ការស្រោចស្រង់មនុស្សសត្វក្នុងវដ្តសង្សារនេះ ។ បើពិតយ៉ាងដូច្នេះមែន មុខងារនៃទឹកស្រះស្រង់ក៏មិនខុសពី ទឹកអម្រិតនៃប្រាសាទនាគព័ន្ធ ប៉ុន្មាននោះដែរ។គេធ្លាប់ឃើញតែភាពស្រស់ស្អាត នៃ ស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរ ចូលទស្សនាជាហូរហែ មិនដែលដាច់។

ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះ នូវបញ្ហារីងស្ងួតស្ទើរទាំងស្រុង។នៅឆ្នាំ២០១៦កន្លងមកនេះ ដោយមានការបារម្ភថា ស្រះស្រង់អាច នឹងប្រឈមបញ្ហារីងស្ងួតដូចឆ្នាំមុនទៀត អាជ្ញាធរជាតិអប្សរាអះអាងថាបានបូមបញ្ចូលទឹក សម្រាប់ជួយសង្គ្រោះស្រះស្រង់នេះ។ ការត្រៀមខ្លួននេះ គឺ តាមរយៈ ការស្តារប្រឡាយ ដែលមានប្រវែង៧គម ដើម្បីបង្ហូរទឹកពីទំនប់តានៀវមកបញ្ចូលក្នុងស្រះស្រង់។
     
ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *