- ចំណេះដឹង, ចែករំលែក

កូនខ្មែរគម្បីដឹងឲ្យច្បាស់នូវប្រវត្តិព្រះគោ ព្រះកែវអំឡុងបុរាណកាល បរទេសយក និងបន្លំថាជារបស់ពូកគេ!

កម្ពុជា៖ ប្រិយមិត្ដ ប្រាកដជាធ្លាប់បានអាន និងទស្សនារឿងប្រវត្ដិសាស្រ្ដរអំពីព្រះគោ ព្រះកែវ រួចមកហើយ។ ដោយនិយាយតៗគ្នាតាំងពីបុរាណមក សៀមបានចា ប់ព្រះគោយកទៅ រួចវះពោះព្រះគោ និងបានចាប់ព្រះកែវ ដែលធ្វើអោយយើងអ្នកជំនាន់ក្រោយមានភាពស្រពិចស្រពិលមិនដឹងការពិត ព្រមទាំងមានភាពឆ្ងល់ផងដែរ។

ដោយឡែក បើតាមការសិក្សាស្រាវជ្រាវតាម ឯកសារមួយចំនួនមក ព្រះគោ គឺជាប្រាសាទ ព្រមទាំងជារូបសំណាក់មួយដ៏ធំ ដោយនៅខាងក្នុងតម្កល់ គម្ពីរក្បួនច្បាប់ ផ្នែកព្រះពុទ្ធ សាសនា រួមមាន គម្ពីរ ព្រះត្រៃបិដក “ អភិធម្មបិដក សុតន្តបិដកវិន័យបិដក “ នឹងគម្ពីរបូរាណ ទាក់ទងវិធីសាស្ត្រគ្រប់គ្រង នគរ។

ប្រាសាទ ព្រះគោ កសាងឡើងដោយព្រះបាទ ឥន្រ្ទវរ្ម័នទី១ មុនគ.ស ៨៧៩ ដែលមានកំពូលទាំងអស់ ៦ ដើម្បីទុកជាទីសក្ការៈបូជា នៅ ខាងក្នុង ព្រះអង្គ បានតម្កល់ លិង្គ ព្រះឥសូរ ព្រះ បដិមាករ តំណាងអោយ ព្រះឥសូរ។ ប្រាសាទ ព្រះគោបានសាងសង់ឡើងដោយ ឥដ្ឋ មានប្រវែង ៩៧ម៉ែត្រ គុណ ៩៤ម៉ែត្រ ព្រមទាំងមានកំពូស ១៥ម៉ែត្រ។

ឯព្រះកែវជា រូបសំណាក់ ដែលមាន ប្រហោងក្នុងដូចព្រះ គោចឹង គ្រាន់តែ មានរៀងតូចជាងព្រះគោ ដែលតម្កល់ តែគម្ពីរ ទាក់ទងនឹង ព្រហ្មញសាសនា តែប៉ុណ្ណោះ មានដូចជា គម្ពីរត្រៃវេទ នឹងគម្ពីរមន្ដអាគមផ្សេងៗ។ ដូច្នេះ សូមឈប់យល់ច្រលំទៀត ដោយគិតថាព្រះគោ ជាសត្វដែលគេយកទៅវះពោះ ហើយព្រះកែវជាមនុស្សអី ការពិតមិនមែនបែបនឹងឡើយ។បែបនេះក្តី បើតាមសំណេរឯកសារមួយចំនួន ដែលបញ្ជាក់ថា អំឡុងសម័យបុរាណកាល សៀមបានលួ យយករូបសំណាកព្រះគោ ព្រះកែវ ដើម្បីវះយកគុម្ពីរផ្សេង យើងជាកូនខ្មែរពិតជាមានការឈឺ ចាប់។

ដូច្នេះដើម្បីកុំឲ្យជាន់ដានប្រវត្តិសាស្ត្រច្រំដែល កូនខ្មែរគ្រប់រូបត្រូវមានមនសិការចូលរួមថែរក្សាមរតកដូនតា ដែលពួកគាត់ខិតខំកសាង បន្សល់ទុកឲ្យ ក្នុងគ្រាដែលប្រទេសខ្លះកំពុងស្រែកឃ្លានមរតកវប្បធម៌របស់យើងណាស់។
    


ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *