- ចំណេះដឹង

អាសូរណាស់! លោកតាចំណាស់ម្នាក់គ្មានកូនចៅប្រឹងដើរលក់អង្រឹងទាំងខ្លួនមានសភាពចាស់ជរាខ្លាំង ព្រោះតែគ្មានប្រាក់ទិញអង្ករហូប (មានវីដេអូ)

ជីវភាព​ក្រីក្រ​ នៅតែជា​ចំណោតបញ្ហាមួយ​ដែលប្រទេស​ កម្ពុជា​នៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាល​កំពុងតែ​ស្វះស្វែង​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្ដី​ ក៏ភាព​ក្រីក្រ​នេះ​ នៅតែបន្តកេីតមាន​ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ជរានៅតាម​បណ្តាល​ខេត្ត​ និងនៅតាមតំបន់​ដាច់ស្រយាល​ជាដេីមនោះ។ជាក់​ស្ដែង​ លោកតាម្នាក់​ដែលរស់នៅ​ខេត្ត​កណ្តាល​ គាត់​ពិតជា​កំសត់​ខ្លាំង​ណាស់​ ដោយគាត់មិនមាន​កូន​ចៅមេីលថែនោះទេ​ ដោយរស់នៅ​ជា​មួយលោកយាយ​ និងកំពុងតែមាន​ជំងឺ​ទៀត​ផង​ ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់​។ ដោយ​មេីលឃេីញ​ពី​ទុក្ខ​លំបាក​ និងមានក្តី​អាណិត​អាសូរ​

ជាពន់ពេកនោះ​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ SokLeng Lim បាន​ជូន​ជា​ថវិកា​បន្តិចបន្តួច​ និងបាន​ជួយប្រកាស​ស្វែងរក​ជំនួយ​ដេីម្បី​ជួយ​ដល់លោកតាទៀត​ផង​។ជា​មួយ​គ្នា​នេះ​ដែរ​ ម្ចាស់​គណនី​នារី​ដ៏​ស្រស់​ស្អាត​ខាង​លើ​នេះ​ ក៏មានជា​ពាក្យ​ពេចន៍​រៀប​រាប់ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា៖«លោកតា ក្រីក្រ ដើលក់អង្រឹងនៅម្តុំផ្សាឧត្តុង ឈ្មោះ​ តា ហុង អាយុ 82ឆ្នាំ រស់នៅតែ 2នាក់ តាយាយ មិនមានកូនចៅទេ ព្រោះយាយឈឺ

តាត្រូវដើរលក់អង្រឹងដើម្បីបានប្រាក់ចិញ្ចឹមជីវិតនិងទិញថ្នាំអោយយាយសព្វថ្ងៃលោកតារស់នៅភូមិសំរោង ស្រុកពញ្ញាឮ ខេត្តកណ្តាល រាល់ថ្ងៃលោតាដើរលក់អង្រឹងនៅម្តុំផ្សា ឧត្តុង នៅវត្តប្រាំង បើបងប្អូនសប្បុរសជន​ចង់ជួយលោកតា ជួយទិញអង្រឹងលោតតាផង រឺចង់ជួយជាថវិកាអាចទាក់ទងមកនាងខ្ញុំ, រាល់ជំនួយបងប្អូននាងខ្ញុំនិងជួបលោកតាឆាប់ៗនេះ,​ ហើយសូមអរគុណប្អូនប្រុសដែលបានប្តល់ពណ៌មានលំអិតមកបង»។ប្រភព៖ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *