ពស់ថ្លាន់យ៉ាងធំសំយ៉ុងខ្លួនចុះក្រោមចេញពីដំបូលផ្សារប្រជាជនរត់ជាន់ជើងគ្នា…(មានវីដេអូ)

បើយោងតាមវីដេអូដែលទាក់ទងទៅនឹង​ពស់ថ្លាន់​ដ៏​ធំ​១​ក្បាល​បានធ្វើឲ្យមានមនុស្ស​​ផ្អើល​មក​ចោមរោម​មើលច្រើនមែនទែន។មនុស្សយ៉ាងច្រើនបាន​ប្រមូល​ផ្តុំគ្នា​នៅ​ផ្សារ​សើម​មួយ​ក្បែរ Block 273 Bukit Batok East Avenue 4 ដើម្បី​បានឃើញ​ពស់ថ្លាន់​នេះ​កំពុង​បង្ហាញខ្លួន​ពី​ដំបូល ។ ចំណែកឯកណ្តុរក៏ងាប់នៅក្បែរពស់ថ្លាន់នោះផងដែរហើយពួកគេក៏បានធ្វើការរាយការណ៍ទៅ​អង្គការក្រៅរដ្ឋាភិបាល ACRES

ក្រោយពេលដែលអង្កកាមកដល់​កន្លែងកើតហេតុ ពស់​នោះបាន​បាត់​ខ្លួន​ដោយ​លូន​ចូលក្នុង​ដំបូល​អគារ​វិញបាត់ទៅហើយ ។​​មិនត្រឹមតែមិនយកពស់ចេញទេតែ ACRES បាន​ណែនាំ​សាធារណជន​កុំ​រករឿង ឬ រំខាន​ដល់​សេចក្តីសុខ​របស់​ពស់​នោះ​អី ។ចុះបើថ្ងៃណាមួយពស់នោះចេញមកទៀតគិតយ៉ាងមិចទៅគ្មាននរណាម្នាក់អាចបញ្ជាក់ពីរឿងរ៉ាវនេះបានឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *