ព្រះពុទ្ធបដិមានៅកំពូលប្រាសាទអង្គរ អាយុកាលរាប់ពាន់ឆ្នាំ បានជួសជុលជាស្ថាពរឲ្យនៅគង់វង្សជាអមតៈ ថែរក្សាទឹកដីសុវណ្ណភូមិ រុងរឿងសុខសាន្ត!

ភ្នំពេញ៖ ព្រះពុទ្ធបដិមាមួយអង្គ នៅទិសខាងត្បូងនៃរួតបាកាណ កំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញ អភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា។លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់នៃ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនងបុរាណវិទ្យាបង្ការ និងជាអ្នកជួសជុលបានលើកឡើងថា ព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួននៅត្រង់ព្រះកេស ព្រះភក្រ្ត ជើងផ្នែកខាងក្រោម និងជើងទម្រទប់លំនឹង។

ដោយសារតែ ជើងទម្រទប់លំនឹងខ្សោយគុណភាព ធ្វើឲ្យទម្ងន់រូបសង្កត់ធ្ងន់លើបាតជើងក្រោម ដែលនាំឲ្យជើងក្រោមប្រេះបែកបាក់ ព្រោះទ្រទម្ងន់ធ្ងន់ពេក។លោក សុភារិន្ទ បន្តថា ដើម្បីសង្គ្រោះបដិមាឲ្យល្អប្រសើរឡើងវិញ ក្រុមអ្នកអភិរក្សត្រូវតាមដានអង្កេតមើលពីស្ថានភាពខូចខាតជាប្រចាំ ហើយសិក្សា ស្រាវជ្រាវចងក្រង និងជួសជុលឱ្យបានទាន់ពេលវេលា បង្ការកុំឲ្យមានបញ្ហាធ្ងន់ធ្ងរដល់បដិមាទាំងមូល។សូមបញ្ជាក់ថា ព្រះពុទ្ធអង្គនេះ ដើមឡើយនៅជាប់ជញ្ជាំងបិទសន្ធប់ទ្វារបន្ទប់នៅរួតបាកាណ តែត្រូវបាន ដាប់ចេញពីជញ្ជាំងនៅក្នុងសម័យបារាំងប្រហែលឆ្នាំ១៩៤៣ ដើម្បីជីកកំណាយអណ្តូងកណ្តាល តួបាកាណចុះទៅក្រោមក្នុងបំណងស្រាវជ្រាវ បុរាណវិទ្យា។
    
ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *