ពស់វែកទ្រង់រនាមធំមួយក្បាលសម្ងំលាក់ខ្លួនក្នុងព្រៃជ្រៅនៃខេត្តមណ្ដលគិរី!

ចម្លែកៗ៖ តិចច្រឡំថាប្រុសម្នាក់ដែលកំពុងចាប់ក្បាលពស់វែកយ៉ាងណែន ហើយកន្ទុយរបស់វារុំព័ទ្ធជុំវិញកខាងលើនេះ គឺជាគ្រូចាប់ពស់បរទេសអីទៅ ការពិតគាត់ជាខ្មែរទេ។ ពិតណាស់តាមបណ្ដាញផ្សព្វផ្សាយក៏ដូចជាបណ្ដាញសង្គមហ្វេសប៊ុក -youtube ភាគច្រើនគ្រប់គ្នាឃើញគ្រូចាប់ពស់ល្បីៗភាគច្រើនជាជនបរទេស តែខ្មែរយើងក៏ពូកែដែរ។ជាក់ស្តែងបុរសម្នាក់ខាងលើនេះ ត្រូវបានគេស្គាល់ថារស់ក្នុងខេត្តមណ្ឌលគិរី ហើយពិតណាស់ខេត្តភាគឦសានមួយនេះជាខេត្តសម្បូរជ្រោះច្រលង ព្រៃភ្នំ អញ្ចឹងមិនបាច់ប្រាប់ក៏ដឹងដែរថាសម្បូរសត្វកាចសាហាវដូចជាពស់វែងរនាជាដើម ដែលគ្រាន់តែមើលក៏ព្រឺសម្បុរ វាធំណាស់ធំជាងកំភួនដៃរបស់គាត់ទៀត។ ហើយរូបភាពដែលលោកពូម្នាក់ហ៊ានចាប់ពស់វែកទ្រង់រនាមដែលគាត់បានចាប់ទុកក្នុងទ្រុង ហើយបានលើកបង្ហាញដល់មហាជនអោយបានទស្សនាគ្រប់គ្នានេះ ជាពស់ទ្រង់រនាម ប្រជាជនចាប់បាននៅខេត្តមណ្ឌលគិរី ។

លោកពូម្នាក់នេះឈ្មោះ ចាន់ សុខ បាននិយាយថា ប្រភេទសត្វពស់វែកទ្រង់រនាម ដែលគេចាត់ទុកថាពពួកសត្វល្មូនដ៏កម្រប្រទះឃើញនៅតាមបណ្តាខេត្តក្រុងនានានៃប្រទេសកម្ពុជា ។ លោកពូថា បើតាមការពិតពស់វែក មានច្រើនសណ្ឋាន ណាស់ដួចជាពស់វែកក្របី ,ពស់វែកដំបូក ,ពស់វែក ស្រង៉ែ និងពស់វែកទ្រង់រនាមដែលចាស់ៗបាននិយាយតៗគ្នាថា បើមនុស្សយើងត្រូវពស់វែកទាំងនោះចឹ កហើយគឺវាអាសន្នមិនខុសពីជំងឺអាសន្នរោគ។ប្រសិនបើនរណាម្នាក់ត្រូវពស់ចឹកនោះគឺត្រូវតែមានពឹ សចូលខ្លួន អញ្ចឹងហើយទើបគេយកខ្សែរចងដៃអោយតឹងជៀសវាងកុំអោយពឹ សចូលដល់បេះដូងវានឹងអាចស្លាប់មួយពព្រិចភ្នែក។ សរុបទៅយើងនឹកឃើញពាក្យសុភាសិតមួយឃ្លាបាននិយាយថា (បើពស់វែកដំបូកចឹកបានតែមួយស្រែ,ពស់វែកស្រង៉ែចិក បានមួយផ្ជៀម ពស់វែកទ្រង់រនាមចិកប៉ស់ស្តូក គឺក្ស័យយ៉ាងរហ័សបំផុត)។
  
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *