- ព័ត៌មានថ្មីៗ

ព្រឺសម្បុរគ្រប់គ្នា!!!ឪពុកម្ដាយយកទៅកប់ចោលក្រោយពីគិតថាបានស្លាប់ តែក្រោយមកស្រាប់តែរត់ជាន់ជើងគ្នា…(វីដេអូ)

ចិន៖ កាលពីថ្មីៗកន្លងទៅនេះ ទារកម្នាក់ ត្រូវបានអ្នកភូមិពីរនាក់ប្រទះឃើញ កប់ចោលទាំងរស់ ក្រោយពីឪពុកម្ដាយគិតថា កូនរបស់ខ្លួនបានស្លាប់បាត់ទៅហើយ និងថ្មីៗនេះ ទើបតែលេចមុខសាច់ញាតិរបស់ទារកចេញមកទទូលខុសត្រូវ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ប្រទេសចិន។

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ លោក Jiao និងលោក Zhou ដែលជាអ្នកភូមិ បានដើរបេះផ្សិតនៅលើភ្នំមួយ ក៏បានឮសូរសំឡេងដូចជាកូនឆ្កែព្រុស។ ដំបូងឡើយ ពួកគាត់ទាំងពីរគិតថាជាសំឡេងសត្វយំដែលជាប់អន្ទាក់ ប៉ុន្ដែដោយការសង្ស័យ ពួកគាត់បានសម្រេចកាយដីដោយប្រើដៃ ដើម្បីបញ្ជាក់ការពិត ទើបឃើញកេសឡាំងមួយ។

ដោយមានភាពភ័យខ្លាចពីការចោទប្រកាន់នាៗ លោក Jiao និងលោក Zhou បានទូរស័ព្ទទៅប្ដឹងប៉ូលិសនិងសាច់ញាតិរបស់ខ្លួនដើម្បីឲ្យមកដល់កន្លែងកើតហេតុ។ ក្រោយពីមានមនុស្សជាច្រើនមកដល់ ពួកគាត់ទាំងពីរបានសម្រេចបើកកេសឡាំងនោះមើល ទើបឃើញទារកម្នាក់កំពុងដេកដោយមានរុំក្រណាត់ជុំវិញខ្លួននៅក្នុងនោះ។

ប្រភពបានបន្ដថា ទារកនោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យសុខភាព។ ទារកនោះមានទម្ងន់ចំនួន ១គីឡូ៥ក្រាម ថែមទាំងមានអាការស្លេកស្លាំង និងជំងឺខាន់លឿងទៀតផង។

វេជ្ជបណ្ឌិតបានសន្និដ្ឋានថា ទារកនោះត្រូវបានយកទៅកប់ប្រហែលជា​រយៈ​ពេល៣ម៉ោងប៉ុណ្ណោះ។

ប៉ូលិសម្នាក់បានឲ្យដឹងថា ករណីកប់ទារកទាំងរស់នេះ គឺខាងប៉ូលិសបានធ្វើការស៊ើបអង្កេតស្វែងរកសាច់ញាតិរបស់ទារកចំនួនពីរខែមកហើយ។ លុះកន្លងទៅនេះ មានបុរសវ័យចំណាស់ម្នាក់ឈ្មោះថា Liu បានមកដល់ប៉ុស្តិ៍ប៉ូលិសផ្ទាល់ និងអះអាងថាខ្លួនគឺជាជីតារបស់ទារកនោះ។


លោកតា Liu បាននិយាយប្រាប់ប៉ូលិសថា៖

«ចៅរបស់ខ្ញុំគឺស្លាប់នៅថ្ងៃទីពីរ បន្ទាប់ពីកើតបានមួយថ្ងៃ។ គេមានជំងឺសួតធ្ងន់ធ្ងរដែលមិនអាចដកដង្ហើមបាន។ ក្រោយពីគេស្លាប់ ខ្ញុំរួមទាំងគ្រួសារបានសម្រេចចិត្តជីកដីកប់។ ខ្ញុំពិតជាមិនដឹងទេថា គេនៅរស់បែបនេះសោះ។ ខ្ញុំភ្ញាក់ផ្អើលនិងសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីបានដឹងការពិតតាម​រយៈព័ត៌មានដែលបានចុះផ្សាយ។»
បើទោះបីជា លោកតា Liu អះអាងថាខ្លួនជាជីតារបស់ទារកក៏ដោយ ខាងប៉ូលិសនៅតែធ្វើការស៊ើបអង្កេតបន្ដចំពោះករណីនេះ។

ទន្ទឹមនឹងនេះដែរ ក៏មានស្ត្រីជាអ្នកភូមិម្នាក់ កំពុងមានគម្រោងស្នើសុំទារកនោះយកទៅចិញ្ចឹមផងដែរ ប្រសិនបើរកឪពុកម្ដាយមិនឃើញ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *