- ជំនឿ

ព្រឺក្បាល ព្រះភិក្ខុមួយអង្គថតរូបពេលព្រឹកជាប់ រូបតាឥសី ហើយពេលយប់សុបិន្តឃើញម្រេញគង្វាលប្រគេនផ្កាឈូក ក្រោយមកស្រាប់តែជួបរឿង…

នៅវត្តស៊ីរាជា ភូមិ ៨ ឃុំ ប្រាក់ឌូ ស្រុក ឡាំរោងថាប ខេត្ត សុរិន្ទ្រ អ្នកយកពត៌មានរាយការណ៍ថា មានអ្នកស្រុកជាច្រើនធ្វើដំណើរមកក្រាបសំពះព្រះពុទ្ធរូបបុរាណ ជាព្រះពុទ្ធរូបធ្វើពីសំរិទ្ធ និងសាច់មាស សរុប ២អង្គ ក្រោយពីជីកឃើញនៅបរិវេណដំបូកវត្តស៊ីរាជា។

ព្រះភិក្ខុ ពីយៈវ៉ាត់ ធីរ៉ាក់វាំងសូ ព្រះជន្ម ២៧ វស្សា ដែលបួសមក ៧វស្សាហើយ បានមានសង្ឃដីកាអោយស្ដាប់ថា មុននឹងជីកឃើញព្រះពុទ្ធរូបចំណាស់ មុននេះក៏ធ្លាប់ប្រើទូរស័ព្ទដៃថតលេងជារឿយៗ បរិវេញដំបូក ហើយចៃដន្យថតត្រង់កន្លែងដែលមានដើមឈើដុះ មានដើមស្ដៅ ហើយជាប់រូបដែលមានលក្ខណៈស្រដៀងនឹងឥស្សី៕

ហើយនៅពេលយប់ក៏ធ្លាប់សុបិន្តថា មានមនុស្សចាស់និងក្មេងឈរ ២នាក់ មិនពាក់អាវ ស្លៀកចងក្បិននៅលើកដៃពាក់កងដៃ ជាមនុស្សប្រុសទាំងពីរនាក់ នៅសុខៗក្មេងប្រុសនោះក៏រត់មកសុំលុយ ៥បាត លោកក៏អោយ ១០បាត ពេលបានហើយក៏រត់ទៅវិញ។

មួយសន្ទុះរត់ត្រឡប់មករកលោកម្ដងទៀត ហើយដកផ្កាឈូកមកប្រគេនលោកមួយទងធំណាស់ ព្រមទាំងនិយាយថា ‘ ប្ដូរគ្នា ’ ហើយក៏រត់បាត់តែម្ដង ក្រោយមកក៏មានរឿងប្លែកៗកើតឡើងញឹកញាប់ត្រង់ចំណុចនេះ។

ហើយលោកឪ សម្បូរ អាត់ឃុតតូ ព្រះជន្ម ៦៦ វស្សា ចៅអធិការវត្តស៊ីរាជា ក៏ធ្លាប់ឃើញជាពន្លឺឡើងមក ពេលខ្លះក៏ឃើញពស់ធំនៅត្រង់ចំណុចនេះ ពេលចូលវស្សា អ្នកស្រុកដែលដឹងរឿងនេះជាង ១០នាក់ មកសុំអនុញ្ញាតទៅជីកមើលព្រោះសង្ស័យថា មានអ្វីនៅក្រោមដី ។

ព្រះភិក្ខុ មានសង្ឃដីកាបន្តថា មុនព្រះអង្គនិងអ្នកស្រុកនាំគ្នាជីក បានយកផ្កា ធូប ទៀន មកសុំម្ចាស់ទឹកម្ចាស់ដីវត្ថុស័ក្ដសិទ្ធមុននឹងជីក ពេលដែលជីកបានប្រហែល ៣-៤ មែត្រ ចបបានជីកទៅប៉ះរូបស្ដេចនាគសម្លេងខ្លាំងលាន់ពេញហ្នឹង រហូតគ្រប់គ្នាដែលឈរមើលនាំគ្នាភ្ងាក់ផ្អើលព្រឺសម្បុរខ្ញាក តែក៏នៅតែគ្មានអ្នកណាដឹងថាជីកទៅត្រូវ។

ពេលយកដៃកាយដៃចេញទើបឃើញថាជាព្រះពុទ្ធរូបបុរាណ គង់លើស្ដេចនាគ ព្រះហ័ស្តមានកាន់ព្រះខ័ន្ធ ចំណែកព្រះហ័ស្ដស្ដាំដាក់គងលើព្រះបាទា ពេលជីកទៅតិចទៀតក៏ឃើញមួយអង្គទៀតមានលក្ខណៈគង់សមាធិ ។

បន្ទាប់មកអ្នកស្រុកក៏បានយកមកទុកនៅក្នុងវត្ត ហើយសរសេរស្លាកទុកថា ហាមប៉ះ ដោយអ្នកស្រុកដែលដឹងនាំគ្នាមកក្រាបសំពះ អុធធូបទៀនបូជា ដើម្បីជាសិរីមង្គលពេញមួយថ្ងៃមិនដាច់សូរ ហើយរងចាំអោយមន្ត្រីចុះមកត្រួតពិនិត្យមើលទៀតថា ជារបស់ពិតឬក្លែងក្លាយ ឬនៅក្នុងសម័យណាអោយប្រាកដ។ អ្នកស្រុកនៅរៀបរាប់ថា ផ្ទៃដីម្ដុំនេះមានមនុស្សជីកឃើញរត្ថុបុរាណញយណាស់ ពេលខ្លះក៏ឃើញជាពាងចំណាស់ ពេលខ្លះក៏ឃើញជាព្រះចំណាស់តូចៗនិងកងដៃក៏ធ្លាប់ឃើញ។

Leave a Reply

Your email address will not be published. Required fields are marked *