- ការអប់រំ

សូមជួយលោកយាយផង! លោកយាយចាស់ម្នាក់រស់នៅក្នុងកូនខ្ទមតូចមួយ គ្មានទីពឹង គ្មានកូនចៅមើលថែរស់នៅយ៉ាងលំបាកវេទនា

កំពង់ឆ្នាំង ៖ ជីវភាព​ក្រីក្រ​ នៅតែជា​ចំណោតបញ្ហាមួយ​ដែលប្រទេស​ កម្ពុជា​នៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាល​កំពុងតែ​ស្វះស្វែង​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្ដី​ ក៏ភាព​ក្រីក្រ​នេះ​ នៅតែបន្តកេីតមាន​ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ជរានៅតាម​បណ្តាល​ខេត្ត​ និងនៅតាមតំបន់​ដាច់ស្រយាល​ជាដេីមនោះ។ជាក់​ស្ដែង​ លោកយាយម្នាក់​ដែលរស់នៅ​ខេត្ត​កំពង់​ឆ្នាំង​ គាត់​ពិតជា​កំសត់​ខ្លាំង​ណាស់​ ដោយគាត់មិនមាន​កូន​ចៅមេីលថែនោះទេ​ ដោយរស់នៅ​តែម្នាក់ឯង​ ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់​។ ដោយ​មេីលឃេីញ​ពី​ទុក្ខ​លំបាក​ និងមានក្តី​អាណិត​អាសូរ​ជាពន់ពេកនោះ​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ SokLeng Lim បាន​ជូន​ជា​ថវិកា​បន្តិចបន្តួច​ និងបាន​ជួយប្រកាស​ស្វែងរក​ជំនួយ​ដេីម្បី​

ជួយ​ដល់លោកយាយ​ទៀត​ផង​។ជា​មួយ​គ្នា​នេះ​ដែរ​ ម្ចាស់​គណនី​នារី​ដ៏​ស្រស់​ស្អាត​ខាង​លើ​នេះ​ ក៏មានជា​ពាក្យ​ពេចន៍​រៀប​រាប់ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា៖«លោកយាយកំសត់ សូមសប្បុរជនទាំងអស់ជួយដល់លោកយាយផង ព្រោះគាត់គ្មានទីពឹងអ្នកណាទេ​ រស់ក្នុងខ្ទមស្លឹក​ តែម្នាក់ឯង​ ឈឺជាយប់ព្រលប់​ មិនមានអ្នកមេីលថែ​ ដូចនេះមានតែម្រាមដៃដប់ប្រណំ​ ។សូមមេត្តាដោយក្តីអាណិត​ ដល់លោកយាយ​ តិចក្តី​ ច្រេីនក្តី​ សូមជួយដល់គាត់ផងបងប្អូន គាត់រស់នៅភូមិ​ ស្រែព្រិច​ ឃុំ​អភិវឌ្ឍន៍​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​។ សូមបងប្អូនសប្បុរសជនចង់ជួយគាត់ទាក់ទង​ លេខ 086 689 666​ និង​ ABA 000480703»។ សង្ឃឹម​ថា​នឹងមាន​សប្បុរសជន​ជា​ច្រើន​ នឹងចូលរួមជួយដល់លោកយាយដ៏កំសត់រូបនេះផងចុះ។


ប្រភព៖ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *