- ចំណេះដឹង

អ្នកវីទ្យាសាស្រ្តកំពុងតែធ្ងល់នៅពេល ក្រុមអ្នកបុរាណវីទ្យារកឃើញឆ្អឹងអម្បូរ​មនុស្ស​ដ៏តូចល្អិត​នៅ

បូរាណ​វិទូ​១​ក្រុម​នៃ​សាកលវិទ្យាល័យ Dublin, Ireland បានធ្វើ​កំណាយ​យកបាន​គ្រោងឆ្អឹង​៣ ដែលជា​របស់​អម្បូរ​មនុស្ស​ពុំ​ធ្លាប់បាន​ស្គាល់ មាន​ទំហំ​ដ៏​តូច​ល្អិត​នា​តំបន់​ព្រៃ​ភាគ​បូព៌ា Irish (​អៀរ​ឡង់​) ។​គ្រោងឆ្អឹង​ទាំងនេះ​មាន​ប្រវែង​ពី ៤៧ ទៅ ៦១ សង់ទីម៉ែត្រ ហើយ​អាចជា​របស់​អម្បូរ​មនុស្ស​ខុសពី​មនុស្ស​ទំនើប​បច្ចុប្បន្ន ។ គេ​បាន​សន្និដ្ឋាន​ដឹងថា វា​ស្ថិត​ក្នុងអំឡុង​សតវត្ស​ទី​១២ ឬ ១៣ ក្រោយ​គ្រឹ​ស្ត​សករាជ​ដំបូង គ្រោងឆ្អឹង​ទាំងនេះ​បានបង្ហាញ​វត្តមាន​ក្រោយពី​ភ្លៀង​មួយ​មេ​ធំ ហើយ​ត្រូវបាន​សម្លឹង​ឃើញ​ដោយ​កុមារ​៣​នាក់ កំពុង​លេង​នៅ​តំបន់​នោះ ។ ពួកគេ​ភិតភ័យ ក៏​ទៅប្រាប់​ប៉ូលីស ។
អ្នកធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​មកដល់​ភ្លាម ហើយ​សន្និដ្ឋានបានថា វា​ពុំមែន​ជា​អំពើ​ឃាតកម្ម «​ជំនាន់​នេះ​» ទេ ។​ពួកគេ​ក៏​រាយការណ៍​ឲ្យ​សកលវិទ្យា​ល័យ Dublin ដើម្បី​សុំ​ការជួយឧបត្ថម្ភ ហើយ​សាស្ត្រាចារ្យ Edward James McInnes ក៏​ទៅកាន់​កន្លែងកើតហេតុ ។​

​ក្រោយ​ការធ្វើ​កំណាយ និង​វិភាគ​ដឹងថា គ្រោងឆ្អឹង​នេះ​មាន ២ ជា​របស់​នារី ហើយ​១​ទៀត​ជា​បុរស ។ នៅ​ទីនោះ គេ​ក៏បាន​រកឃើញ​នូវ​ឧបករណ៍ប្រើប្រាស់​តូចៗ​ក្បែរ​ទន្លេ Boyne ។​ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Mclnnes ក៏​ដាក់ឈ្មោះ​នូវ​អម្បូរ​មនុស្ស​នេះ​ថា Homo minusculus មានន័យថាៈ «​អម្បូរ​មនុស្ស​តូច​ល្អិត​» ។​

នៅ​ជិត​គ្រោងឆ្អឹង​ទាំងនេះ គេ​នៅបាន​រកឃើញ​កាំបិត​២ ព្រួញ​១ និង​ម្ជុលដេរ​តូច​២ ។ តាមរយៈ​ឧបករណ៍​ទាំងនេះ គេ​អាច​វាយតម្លៃ​បាន​ថា សមត្ថភាព​បច្ចេកទេស​របស់​ក្រុមមនុស្ស​នេះ​ប្រហាក់ប្រហែល​និង​អម្បូរ​មនុស្ស​នា​ដំណាក់កាល​រស់នៅ​ពឹងពាក់​លើ​ការ​បេះបោច​ជំនាន់​បុព្វកាល ។ នៅក្បែរនោះ គេ​ក៏​រកឃើញ​នូវ​ឆ្អឹង​របស់​ពួក​សត្វ​តូចៗ​ជាអាទិ៍ៈ ទន្សាយ កណ្តុរ កាំ​ប្រ​ម៉ា​… ព្រមទាំង​កន្លែង​ពួកគេ​ចម្អិន​អាហារ ។​

ការវិភាគ​ផ្សេងទៀត​ឲ្យ​ដឹងថា ពួកគេ​បានរស់នៅ​តំបន់​នោះ នា​អំឡុង​ឆ្នាំ​១១៤៥-១២៣០ ក្រោយ​គ្រឹ​ស្ត​សករាជ មានន័យថា អម្បូរ​មនុស្ស​នេះ​បានរស់នៅ​ស្របគ្នា​ជាមួយ​មនុស្ស​ទំនើប ក្នុង​រយៈពេល​ច្រើនជាង ៤៥.០០០ ឆ្នាំ ។​​របកគំហើញ​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​រឿងនិទាន​បូរាណ ពោលគឺ​វា​ពុំមែន​ប្រឌិត​ទេ តែ​ជា​ការពិត​! ។​សាស្ត្រាចារ្យ Mclnnes ជឿថា មនុស្ស​តូច​ល្អិត​បាន​ផុត​ពូជ​ដោយ​ការបំផ្លាញ​បរិស្ថាន​រស់នៅ​របស់​ពួកគេ ពី​សំណាក់​មនុស្ស​ទំនើប​យើង ។

Leave a Reply

Your email address will not be published. Required fields are marked *