- ព័ត៌មានថ្មីៗ

​សំណាងខ្លាំងណាស់ កសិករ​ចំណាស់​ម្នាក់ បាន​រក​ឃើញ​ដាវ​សម័យ​បុរាណ​មួយ​នេះ​ស្ថិត​ក្នុង​រជ្ជកាល​ខ្សែ​រាជវង្សQING (១៦៤៤-១៩១២)​

មន្ត្រី​រដ្ឋាភិបាល​ចិន​នៅ​តំបន់ ​Chengkou ខេត្ត ​Chongqing បាន​រក​ឃើញ​ដាវ​​បុព្វបុរស​ពី​សម័យ​បុរាណ​ នៅ​​កសិករ​ចំណាស់​​ម្នាក់​ ដែល​គាត់​​បាន​​ប្រើ​ជា​កាំបិត​ក្នុង​ផ្ទះ​បាយ​អស់​ជា​ច្រើន​ឆ្នាំ​។

កសិករ​វ័យ​៦០​ឆ្នាំ គឺ​​លោក​តា​ Yi Shouxiang បាន​រក​ឃើញ​ដាវ​នោះ​កាល​ពី​៥​ឆ្នាំ​មុន​នៅ​ពេល​ដែល​គាត់​ជីក​ដី​ស្រែ។ លោក​តា​មិន​បាន​ដឹង​ថា​នេះ​ជា​ដាវ​បុព្វបុរស​នោះ​ទេ​ក៏​យក​វា​ទៅ​សំលៀង​​ប្រើ​ជា​កាំបិត​​​ហាន់​បន្លែ​ក្នុង​ផ្ទះ​បាយ។

យោង​តាម​​សារព័ត៌មាន​People’s Daily បាន​ឲ្យ​ដឹង​ថា ដាវ​សម័យ​បុរាណ​មួយ​នេះ​ស្ថិត​ក្នុង​រជ្ជកាល​ខ្សែ​រាជវង្សQing (១៦៤៤-១៩១២)​ គឺ​មាន​អក្សរ​តំណាង​បី “Qing Long Jian” ដែល​មាន​ន័យ​ថា​ដាវ​នាគ​ខៀវ។ ដោយ​ឡែក​ដង​របស់​ដាវ​​គឺ​ពុំ​ឃើញ​មាន​ជាប់​មក​ជា​មួយ​នោះ​ទេ។

​​​​​​​​​​ដាវ​មួយ​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចិន រក​ឃើញ​​នៅ​ក្នុង​ភូមិ​ដែល​លោក​តា​កសិករ​ Yi រស់​នៅ​​ ខណៈ​ពេល​​ចុះ​មក​ស្វែង​រក​វត្ថុ​បុរាណ​មក​ដាក់​តាំង​ពិព័រណ៍។ មន្រ្តី​រដ្ឋាភិបាល​នឹង​ទាក់​ទង​ឲ្យ​អ្នក​ជំនាញ​មក​ពិនិត្យ​និង​វាយ​តម្លៃ​ដាវ​បុរាណ​មួយ​នេះ។

ប្រភព៖campluz

Leave a Reply

Your email address will not be published. Required fields are marked *