- ព័ត៌មានថ្មីៗ

សង្វេគណាស់! ទីបំផុតក្មេងស្រីដែលចូលជួយគេលង់ទឹកតែបែរជាលង់ខ្លួនឯង ពេលនេះរកឃើញសាកសពហើយ ក្រោយបាត់មួយថ្ងៃ (មានវីដេអូ)

ទីបំផុតទៅ ក្មេងស្រីរងគ្រោះដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ ក្រោយក្រុមអូប័រសង្គ្រោះ របស់លោកឧកញ៉ាទៀ វិចិត្រ បានរកឃើញសាកសពនៅចំណុចសមុទ្រអូរត្រេះ២ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥មេសា២០២០នេះ ។ សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រផងបានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់ហើយ។

ក្មេងស្រីរងគ្រោះឈ្មោះហ៊ុន ម៉េងហ័រ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០ រហូតមកដល់ព្រឹកថ្ងៃ១៥មេសានេះ គេនៅមិនទាន់ដឹងពីជោគវាសនាក្មេងស្រីរងគ្រោះថាយ៉ាងណានៅឡើយដែរ។

ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ។ ក្មេងស្រីរងគ្រោះបានលង់ទឹកបាត់ខ្លួន ក្រោយពេលចូលទៅជួយក្មេងផ្សេងទៀតដែលបំរុងលង់ទឹក ដោយបានដោះអាវពោងពីខ្លួនបោះទៅអោយក្មេងនោះ ចៃដន្យអាក្រក់រលកសមុទ្របានវាយផ្ទប់មកដល់ បណ្តាលអោយក្មេងស្រីចិត្តល្អរូបនេះលិចបាត់ទៅក្នុងទឹកសមុទ្រ៕

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *