- ចំណេះដឹង

មិននឹកស្មានថា ខ្ទឹមសរ ប្រៀបដូចយិនសិនពាន់ឆ្នាំ បំបាត់សក់ស្កូវយ៉ាងពូកែសក្កិសិទ្ធយ៉ាងនេះសោះ…. ជួយស៊ែចែកគ្នាដឹងផង !!

ខ្ទឹមស ជាគ្រឿងផ្សំដែលយើងតែងតែងប្រើក្នុងផ្ទះបាយដើម្បីធ្វើអោយម្ហូបឈ្ងុយឆ្ងាញ់។ មិនតែប៉ុណ្ណោះវាមានគុណសម្បត្តិយ៉ាងច្រើនក្នុងការព្យាបាលសុខភាព ព្រោះវាសំបូរទៅដោយសារធាតុអង់ទីអុកសុីដង់ និងសារធាតុល្អៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះវាអាចជួយដោះស្រាយបញ្ហាសក់ស្កូវ និងជួយអោយសក់ដុះច្រើនជាងមុន ជាមួយនឹងរូបមន្តខាងក្រោម។

គ្រឿងផ្សំរួមមាន៖
-ខ្ទឹមស ៤ ទៅ ៥កំពឹស
-ប្រេងអូលីវ(Olive Oil) ៤ទៅ៥ស្លាបព្រាកាហ្វេ
វិធីធ្វើ
១. ចិញ្ច្រាំ ឬកិនខ្ទឹមសឲ្យម៉ដ្ដលាយជាមួយប្រេងអូលីវ ច្រកក្នុងដបបិតគម្របឲ្យជិតល្អ រក្សាទុក២ថ្ងៃ។
២. យកល្បាយនោះមកលាបត្រដុសកក់លើស្បែកក្បាល និងសក់ ញីថ្នមៗ រួចយកកន្សែងមករុំឲ្យជិតទុកចោល ៣០នាទី ទៅ ១ម៉ោង បន្ទាប់មកធ្វើការលាងសម្អាតជាមួយសាប៊ូ។

ដើម្បីទទួលបានលទ្ធផលល្អលោកអ្នកត្រូវ កក់២ដង ក្នុង១សប្ដាហ៍ និងកក់អោយបាន ២ខែជាប់គ្នា ដើម្បីអោយសសៃសក់មានភាពរឹងមាំអាចដុះបានក្រាស់ល្អ និងលុបបំបាត់ស្កូវស្ទើរមិនគួរឲ្យជឿ។ ហើយគ្រឿងផ្សំនេះធ្វើម្ដងកក់បានតែម្ដងប៉ុណ្ណោះ។
សង្ឃឹមថាអ្នកនឹងទទួលបានលទ្ធផលជាក់ជាមិនខាន រួចសូមចែករំលែកទៅមិត្តភក្ដិ និងក្រុមគ្រួសាររបស់អ្នកដើម្បីអោយពួកគាត់អាចប្រើប្រាស់វិធីនេះដើម្បីសុខភាពសក់របស់ពួកគាត់។

Leave a Reply

Your email address will not be published. Required fields are marked *