- ព័ត៌មានថ្មីៗ

ពិតជាស្មានមិនដល់មែនថាបន្លែ៧មុននេះដូចថ្នាំទេវតាចឹង ជម្ងឺទាំងប៉ុន្មានមិនហ៊ានបៀតបៀនឡើយ

តើប្រិយមិត្តបងប្អូនទាំងអស់គ្នាមានដឹងទេថា បន្លែដែលនៅក្នុងផ្ទះបាយទាំងនេះអាចជួយព្យាបាលជម្ងឺបានយ៉ាងមានប្រសិទ្ធភាពបំផុត។
១). កន្ធុំថេត៖ ត្រួយរបស់វាប្រើជាអន្លក់យ៉ាងឈ្ងុយឆ្ងាញ់ ហើយវាក៏អាចជួយបំបាត់អាការៈក្តៅក្នុង ស្រេកទឹក, ជួយអោយបាយបាន ជំនួយបេះដូង។ ចំណែកឯគ្រាប់ចាស់របស់វាអាចជួយបន្ធូរខ្យល់ ជួយសម្រួលរដូវស្ត្រី បំប៉នថ្លើម ក្រលៀន ហើយនិងជួយបំបាត់អាការៈគេងមិនលក់ទៀតផង។

២) ម្រះព្រៅ៖ ផ្កា ស្លឹក ហើយនិងមែករបស់វាជាឳសថបំបាត់អាការៈឈឺពោះ ហើមពោះ ឆ្អល់ពោះនឹងជួយអោយដើរខ្យល់ស្រួលទាំងក្មេងនឹងមនុស្សចាស់។

៣).ខ្ទឹមស៖ យកមើមរបស់វាបុកអោយម៉ត់ហើយលាបមកលើស្បែកវាអាចជួយព្យាបាលជម្ងឺបានច្រើនយ៉ាងណាស់ដូចជា ជម្ងឺត្អក ជជុះមាន់ ហើយនិងស្រែងជាដើម។

 

៤). ខ្ជាយ៖ វាអាចជួយអាការៈស្ងួតមាត់ ដំបៅមាត់ ស្រេកទឹក ឈឺពោះ ចុកសៀតណែន ហើយនិងជួយបំប៉នកម្លាំងផងដែរ។


៥)ចេកណាំវ៉ា៖ ទទួលទានមួយថ្ងៃទី 2 ទៅ 3 ផ្លែវានឹងជួយបំប៉នកម្លាំង ជួយអោយបាយបាន ជួយសម្រួលប្រព័ន្ធបញ្ចេញចោល ជួយកាត់បន្ថយជម្ងឺក្រពះនិងពោះវៀន។

 

៦). រមៀត៖ បើសិនជាអ្នកមានអារម្មណ៏ថាឈឺក្បាល នោះអ្នកអាចយកវាមកហិតបានព្រោះវានឹងជួយកាត់បន្ថយអាការៈឈឺក្បាលបានមួយផ្នែក។

៧). ស្អំ៖ វាអាចជួយអោយដើរខ្យល់បានស្រួល បើសម្រាប់អ្នកដែលធ្លាប់ញ៉ាំពងទាចៀនជាមួយស្អំទើបដឹងថាវាជួយអោយដើរខ្យល់ស្រួលកម្រិតណា៕

ប្រភព៖​ Kajeav

Leave a Reply

Your email address will not be published. Required fields are marked *