- ការអប់រំ

ឡាន​ធ្លាក់ចុះ​ជង្ហុក​ដោយ​ចៃដន្យ​ប៉ះ​ចំ​ផ្នូរ​បុរាណ​ដ៏​មាន​…​តម្លៃ​! ពិត​ជា​ក្នុង​គ្រោះ​មាន​…​សំណាង​មែន​!

សមត្ថកិច្ច​ប្រទេស​នេះ​ក៏​ទើប​ប្រកាស​ពី​ផ្នូរ​បុរាណ​ដែល​កសិករ​ម្នាក់​រស់​នៅ​ភាគ​អាគ្នេយ៍​កោះ Crete បាន​រកឃើញ​មាន​អាយុកាល​ដល់​ទៅ ៣៤០០​ឆ្នាំ ពោល​គឺ​ចន្លោះ​ឆ្នាំ ១៤០០-១២០០ មុន​គ្រិស្ត​រាជ អំឡុង​អារយ្យធម៌ Minoan ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យដឹងថា ៖ ពិត​ជា​គួរឲ្យ​អស់សំណើច គ្រា​កសិករ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ រូបនោះ​បាន​ប៉ង​ចត​រថយន្ត​នៅ​ក្រោម​ដើម​អូ​លីវ​ធំ​មួយ​ក្នុង​សួនឲ្យ​វា​ត្រជាក់ ក៏​ស្រាប់តែ​… ដី​បាក់​ស្រុតចុះ​តែម្តង ។ បន្ទាប់​ពី​ប្រឹងប្រែង​ទាញ​រថយន្ត​ឡើង ស្រាប់តែ​ឃើញ​…​ម្ឈូស​មួយចំនួន​ធ្វើ​អី​ពី​សេ​រ៉ា​មិក (Ceramic) ។​

​តាម​អ្នកជំនាញការ​នោះ​ចំណុច​បាក់​ស្រុត ជា​ច្រក​មួយ​ត្រូវបាន​គេ​បំបែក​ថ្មកំបោរ​ឆ្ពោះទៅ​កាន់​ផ្នូរ​ធំ​មួយ​ផ្សេង​ត្រូវបាន​រាំងខ្ទប់​ដោយ​ថ្ម ។ តាមពិត​ទៅ​មុន​នេះ ឧបករណ៍​ស្រោចស្រព​របស់​គាត់​បាន​ខូច ទឹក​ហូរ​ស្រោច​សព្វ​ជោគជាំ​ធ្វើឲ្យ​ដី​និង​ថ្មកំបោរ​វា​ទន់ជ្រាយ​ដើម​ងាយ​បាក់ស្រុត ។​​មាន​ម្ឈូស​២​ក្នុងនោះ ដែល​មាន​អដ្ឋិធាតុ ២​ដែរ ។ ក្នុង​ម្ឈូស​នី​មួយៗ​មាន​ផ្ទុក​ឆ្នាំង ព្រមទាំង​គ្រឿងអលង្កា​ច្រើន​ពណ៌ ។ ផ្នូរ​នេះ​ស្ថិត​នៅ​ជ្រៅ​ពី​ផ្ទៃដី ២,៥ ម៉ែត្រ ។​

​ពេល​នេះ​អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការស្រាវជ្រាវ ។ កសិករ​យើង​វិញ​ក៏​ទទួលបាន​ផល​ខ្លះ​ដែរ ពី​ការរកឃើញ​ដោយ​ចៃដន្យ​នេះ

Leave a Reply

Your email address will not be published. Required fields are marked *