- ចំណេះដឹង

កសិករទំនើបគួរតែមាន!! ប្រភពចែករំលែកចំនេះដឹងទាក់ទងបច្ចេកទេសចិញ្ចឹមសត្វនិងដំាដំណាំទំនើបៗ តាមរយះ….

តើបងប្អូនកំពុងតែជួបបញ្ហាចង់ចេះបច្ចេកទេសចិញ្ចឹមសត្វនិងបច្ចេកទេសដាំដំណាំគ្រប់ប្រភេទ តែមិនដឹងថាទៅរៀនឯណាបានមែនទេ? មែនទែនទៅកន្លែងដែលចាំផ្ដល់ចំណេះដឹងទាំងនេះមានច្រើនខ្លាំងណាស់ គ្រាន់តែថាបងប្អូនមិនដឹងផ្លូវទៅរកវា។ កន្លែងទាំងនោះមិនត្រឹមតែមានផ្ដល់បច្ចេកទេសគ្រប់មុខប៉ុណ្ណោះទេ តែថែមទាំងអាចដោនឡូតឯកសារទាំងនោះដោយឥតគិតថ្លៃទៀតផង។ខាងក្រោមនេះជាប្រភពដែលគួរឲ្យទុកចិត្ដ ដែលបងប្អូនអាចរៀនបច្ចេកទេសតាមបាន៖

១.វេបសាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រាប់បងប្អូនដែលចង់ចេះបច្ចេកទេសចិញ្ចឹមសត្វនិងដំាំដំណាំគ្រប់ប្រភេទ ហើយចង់បានឯកសារបង្ហាញប្រាប់បច្ចេកទេសត្រឹមត្រូវតាមស្ដង់ដា ដែលបងប្អូនអាចយកជាគំរូបាន។ នៅក្នុងវេបសាយរបស់ក្រសួងនេះដែរ នឹងមានផ្ដល់ជូនជាឯកសារសៀវភៅបច្ចេកទេសដូចជា ការដាំដុះដំណាំ ចិញ្ចឹមសត្វ វារីវប្បកម្ម ដំណាំឧស្សាហកម្មនិងបច្ចេកទេសឧស្សាហកម្មផ្សេងៗ។

ករណីបងប្អូនចង់ចេះបច្ចេកទេសចិញ្ចឹមសត្វប្រភេទណាមួយបងប្អូនគ្រាន់តែចុចលើពាក្យថា “ការចិញ្ចឹមសត្វ” នោះវាលោតតំណតភ្ជាប់ពីបច្ចេកទេសចិញ្ចឹមសត្វជាច្រើនមុខ បន្ទាប់មកបងប្អូនគ្រាន់តែចុចលើរូបសត្វដែលបងប្អូនត្រូវការ នោះវានឹងបញ្ចេញសៀវភៅបច្ចេកទេសដែលរៀបរាប់ពីរៀបចិញ្ចឹមតាំងការរៀបចំទ្រុងរហូតដល់ការប្រមូលផល។

នេះជាតំណតភ្ជាប់ទៅកាន់វេបសាយដែលផ្ទុកឯកសារបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ https://web.maff.gov.kh/bookcategory/TOdPGTYW2j?lang=kh&fbclid=IwAR2CfTKHyi9MreCijAHyP4m9O0hxyoPOe4vnHmRuCYTpCfNm4tcKJzo0bBU

២.រៀនតាមApp

MAFF គឺជាមួយនេះ ជា App របស់ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទផ្ទាល់តែម្តង ដែលមានបង្ហាញព័ត៌មានកសិកម្មថ្មីៗ សកម្មភាពរបស់ក្រសួង ជាពិសេសឯកសារ និងវីដេអូបច្ចេកទេសរាប់ពាន់ ដែលបង្រៀនកសិករពីបច្ចេកទេសដាំដំណាំរាប់រយមុខ ការចិញ្ចឹមសត្វ វារីវប្បកម្មឬចិញ្ចឹមសត្វក្នុងទឹក ដំណាំឧស្សាហកម្ម និងបច្ចេកទេសកសិកម្មទំនើបៗផ្សេងទៀត។រាល់ឯកសារនិងវីដេអូបច្ចេកទេសទាំងអស់ មានពន្យល់ជាភាសាខ្មែរ ដោយរាប់បញ្ចូលទាំងបទយកការណ៍ផ្សេងៗពីបទពិសោធន៍ធ្វើកសិកម្មជោគជ័យរបស់កសិករនៅជុំវិញប្រទេសកម្ពុជា ។ សម្រាប់ឯកសារបច្ចេកទេស កសិករយើងអាចទាញយកឯកសារលម្អិតដែលសរសេរជាសៀវភៅ ដើម្បីទុកអានផងដែរ។

TonleSap ជា App កសិកម្មល្អមួយបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលមានមុខងារពិសេសដូចជា មេរៀនបច្ចេកទេសកសិកម្ម ជាទីផ្សារសម្រាប់ទិញលក់កសិផល ជាកន្លែងសម្រាប់ភ្ជាប់ទំនងទៅកាន់កសិករនៅទូទាំងប្រទេស មានព័ត៌មានកសិកម្មថ្មី និងទំនាក់ទំនងជាមួយអ្នកជំនាញផងដែរ ។ នៅក្នុង App មួយនេះមានបច្ចេកទេសកសិកម្មប្លែកៗដូចជា ចិញ្ចឹមចង្រិត ចិញ្ចឹមបង្កង ចិញ្ចឹមជន្លេង ដាំដំណាំក្នុងផ្ទះសំណាញ ដាំដំណាំលើទឹក បច្ចេកទេសស្រោចស្រព ការកែច្នៃជីនិងការដាំដំណាំរាប់រយមុខទៀត ដែលមានពន្យល់ជាអត្ថបទនិងវីដេអូ ទៅតាមដំណាកកាលនីមួយៗច្បាស់ៗ ។ ក្រៅពីនេះ TonleSap App ក៏មានកម្មវិធីសម្រាប់គណនាប្រាក់ចំណូលចំណាយលើការធ្វើកសិកម្មនីមួយៗផងដែរ ។

រៀនកសិកម្ម ជា App មួយនេះមិនសូវទំនើបដូច App ២ខាងលើទេ ប៉ុន្តែយ៉ាងណាវាក៏ជាប្រភពឯកសារកសិកម្មល្អមួយផងដែរ សម្រាប់ឲ្យកសិករយើងរៀនបច្ចេកទេសកសិកម្មតាមទូរស័ព្ទ ។ App មួយនេះមានឯកសារសម្រាប់ការដាំដុះនិងការចិញ្ចឹមសត្វសំខាន់ៗដូចជា ស្រូវ បន្លែពេញនិយម ការចិញ្ចឹងត្រី កង្កែប បង្កង និងសត្វស្រុកមួយចំនួន៕

ប្រភព business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *