- ព័ត៌មានថ្មីៗ

តើឲ្យពួកគាត់ពឹងអ្វី! អ្នកនេសាទថាគ្មានត្រី ស្របពេលទឹកទន្លេរបស់កម្ពុជាហូរយឺតដោយសារតែ….

កំពង់ឆ្នាំង៖ អ្នកជំនាញខាងទន្លេបានប្រាប់ថា រយៈពេល២ឆ្នាំកន្លងមកនេះយើងដឹងហើយថាទឹកទន្លេហូរយឺតចូលបឹងទន្លេសាបដែលជាបឹងធំបំផុតនៅអាស៊ីអាគ្នេយ៍ វាធ្វើឱ្យមានការរំខានយ៉ាងខ្លាំងដល់ការនេសាទ និងគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រជាជនជាងមួយលាននាក់។

«ភាពរាំងស្ងួត ទំនប់វារីអគ្គិសនីជាច្រើននៅប្រទេសចិន និងឡាវ ត្រូវបានគេដឹងថាជាដើមហេតុធ្វើអោយមានការរារាំងលំហូរទឹកធម្មជាតិនៃទន្លេមេគង្គ ក៏ជាកក្តាដែលមិនអាចធ្វើអោយទឹកហូរត្រឡប់ដែរ» មន្ត្រីបឹងទន្លេសាបបាននិយាយយ៉ាងដូច្នេះ។

ទឹកទន្លេមេគង្គជន់ឡើងនៅរដូវវស្សាជាប្រភពទឹកដែលហូរចូលទៅបឹងទន្លេសាប។ លុះរដូវប្រាំងបឹងទន្លេសាបត្រូវតែហូរចេញមកវិញដែលនាំយកទឹកមកស្រោចស្រប់ដំណាំ និងផលត្រីរាប់លានតោនក្នុងមួយឆ្នាំ។ ប៉ុន្តែឥឡូវនេះគេមិនទាន់ឃើញមានទឹកដូចមុនឡើយ ហើយពលរដ្ឋដែលពឹងអាស្រ័យទៅលើបឹងកំពុងតែទន្ទឹងរង់ចាំ។

លោកខុន ឃៀកជាកសិករមួយរូបមានវ័យ៣៧ឆ្នាំ ដែលកំពុងតែជួសសំណាញ់នៅខាងក្រោមផ្ទះរបស់គាត់នៅឯភូមិកំពង់ឃ្លាំងឃា ភូមិបណ្តែតទឹក បានប្រាប់ថាគាត់បានចេញទៅនេសាទត្រីចំនួនពីរយប់ហើយតែនេសាទមិនគ្រប់គ្រាន់ឡើយព្រោះទឹកមានតិចណាស់។

ឥឡូវនេះ មួយយប់គាត់រកប្រាក់កម្រៃបានពីផលនេសាទតែ១២០០០រៀលទេ គឺប្រហែល ៣ដុល្លា បើប្រៀបធៀបទៅនឹងឆ្នាំមុនគាត់ទទួលបានប្រាក់កម្រៃប្រហែល៤៨០០០រៀលដល់១០០០០០រៀលក្នុងមួយថ្ងៃ ដែលគាត់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមគ្រួសារដែលមានសមាជិកចំនួន៦នាក់ តែឥឡូវនេះវិញគឺរស់ទាំងលំបាក។

ចំណែកឯប្រពន្ធរបស់គាត់ រ៉េត ថារី វិញក៏ព្រួយបារម្ភអំពីប្រាក់ចំនូលរបស់ពួកគេនៅថ្ងៃអនាគតដែរ ហើយនាងបានលើកឡើងថា បើនៅតែអញ្ចឹងទៀតចប់ហើយ ព្រោះពួកគេបានជំពាក់បំណុលគេចំនួន១០០០ដុល្លាឯណោះ។

ជាធម្មតាទឹកហូរចូលបឹងទន្លេសាបអស់រយៈពេល៤ខែ ហើយឡើងចុះៗចំនួន៦ដង ទើបហូរចេញមកទន្លេមេគង្គវិញដោយសារតែរដូវមូសុងវស្សាបានបញ្ចប់នៅខាងចុងខែកញ្ញា។

លោកឡុង សារ៉ាវុធជាអគ្គលេខាធិការរងគណៈកម្មាធិការទន្លេមេគង្គជាតិបានថ្លែងថា បើយោងតាមការព្យាករណ៍ភ្លៀង និងទិន្ន័យទឹកភ្លៀងលំហូរបញ្ច្រាសតែមួយគត់របស់ទន្លេគួរតែកើតឡើងក្នុងខែសីហា។

«ដោយសារតែទឹកភ្លៀងត្រូវបានថយចុះ នៅឆ្នាំ២០១៩ និងការសង់ទំនប់វារីអគ្គិសនីមានរហូតដល់១១ នៅប្រទេសចិន និងនៅឡាវមានចំនួន២ទៀត ហើយពេលវេលាទឹកហូរច្រាស់ក៏លែងកំណត់បានដូចមុនដែរ» គណៈកម្មាធិការទន្លេមេគង្គ MRC បានពន្យល់។

ចំនែកឯភាគីខាងចិន និងឡាវវិញបានពន្យល់ថាទំនប់វារីអគ្គិសនីទាំង១៣របស់ប្រទេសចិន និងឡាវ មានសារប្រយោជន៍សេដ្ឋកិច្ចសំខាន់ណាស់សម្រាប់គ្រប់គ្រងលំហូរទឹកជួយការពារទឹកជំនន់ និងគ្រោះរាំងស្ងួតបានទៀតផង។

តែអ្នកនេសាទម្នាក់ឈ្មោះសានសាវុធអាយុ២៥ឆ្នាំចង់អោយរាជរដ្ឋាភិបាលកម្ពុជាចរចាជាមួយភាគីម្ចាស់ទំនប់ទាំងពីរអោយបើកទ្វារទឹកដើម្បីជួយដល់ពលរដ្ឋទាំង២០០០គ្រួសារនៅឯកំពង់ឃ្លាំង។ គាត់បានប្រាប់ទៀតថាគាត់បានចេញពីស្រុកទៅសៀមរាបចម្ងាយ៥៥គីឡូម៉ែត្រ ដើម្បីធ្វើជាកម្មករសំណង់ព្រោះមិនអាចពឹងលើផលនេសាទបាន។

ប្រភពពី reuters

Leave a Reply

Your email address will not be published. Required fields are marked *