- កម្សាន្ត

ផ្អើលអស់ប៉ូលីស! បុរសម្នាក់ធ្វើលំហាត់ប្រាណបែបYoga កណ្តាលផ្លូវអត់មានខ្វល់ដោយសារតែ… (វីដេអូ)

ម៉ាឡេស៊ីៈ នៅលើពិភពលោកនេះរឿងរ៉ាវចម្លែកមានច្រើនណាស់ មានបុគ្គលខ្លះក្រោយពីសេពនូវសារធាតុញៀនទើបគ្រប់គ្រងសតិខ្លួនឯងលែងបាន ឯខ្លះទៀតសេពសុរាច្រើនពេកទើបធ្វើឱ្យមានសកម្មភាពប្លែកៗ រីឯខ្លះទៀតមានសម្ពាធពីមជ្ឃដ្ឋានទើបប្រព្រឹត្តិទង្វើមិនប្លែកៗ ចំណែកខ្លះទៀតមានបញ្ហាសតិមិនល្អពីកំណើតតែម្តង ទើបមិនខ្វល់ពីមនុស្សម្នាដែលនៅជុំវិញខ្លួនរបស់ពួកគេ។

ជាក់ស្ដែងដូចជាបុរសម្នាក់នេះដែរ វីដេអូរបស់គាត់ត្រូវបានចែករំលែកពេកបណ្ដាញសង្គមដោយបុរសម្នាក់គ្មានស្បែកជើង គ្មានអាវ ស្លៀកខោជើងវែងខ្មៅ ដេក និងចតឡានកណ្តាលផ្លូវហាត់យ៉ូហ្គាដែលបណ្តាលឱ្យកកស្ទះចរាចរណ៍ ហាក់មិនខ្វល់ខ្វាយពីនរណា។

ទោះបីជាមានរថយន្តជាច្រើនឆ្លងកាត់ប្រកបទៅដោយភាពគ្រោះថ្នាក់យ៉ាងណាក្តីក៏គាត់នៅតែ លើកដៃ លើកជើង ក្រឡាប់ទៅឆ្វេង ក្រឡាប់ទៅស្តាំធ្វើព្រងើយដោយមិនខ្ចីខ្វល់ពីចរាចរ ទស្សនិកជនដែលកំពុងតែធ្វើដំណើរ និងថតគាត់ស្ទើរតែគ្រប់គ្នា ហើយនិយាយថា គាត់មានរោគសសៃប្រសាទ អ្នកខ្លះទៀតនិយាយថាគាត់ស្រវឹងស្រា អ្នកខ្លះទៀតនិយាយថាគាត់ថាគាត់បែកថ្នាំ។ល។ ឬដោយសាររងសម្ពាធខ្លាំងពេកក៏មិនដឹង។

តែទោះជាយ៉ាងមិនគួរយកគ្រឿងញៀន ឬសុរា ពេលត្រូវបើកបរបែបនេះឡើយ ព្រោះវាមិនត្រឹមតែប៉ះខ្លួនឯងនោះទេ គឺថែមទាំងប៉ះពាល់ដល់អ្នកដទៃទៀតផង។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព​ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *