- ជំនឿ

ព្រឺក្បាល!!! កន្លែងដាក់សាកសពក្នុងដើមឬស្សី នៃព្រៃដាច់ស្រយាលមួយ នៅកោះបាលី…

ឥណ្ឌូនេសុី៖ ព្រៃនៃការស្លាប់ នៅខាងក្នុងភូមិដាច់ស្រយាល ដែលជាកន្លែងបារមីសាកសព ត្រូវបានគេដាក់ដើម្បីឱ្យរលួយសាច់ នៅក្នុងទ្រុងក្រោមដើមឈើ ដ៏ពិសិដ្ឋក្នុងព្រៃជ្រៅ នៃកោះបាលី នៅភាគខាងជើងនៃភ្នំភ្លើងមួយ ដែលមានសហគមន៍ ជាមួយនឹងពិធីសាសនាបុរាណ មនុស្សស្លាប់ចង់ដឹង និងចង់ឃើញ។

នៅពេលដែលមាននរណាម្នាក់ បានស្លាប់នៅក្នុងភូមិ Trunyan ហៅ«ភូមិភ្នំ»នៅលើឆ្នេរសមុទ្រ ភាគខាងកើតនៃបឹង (Batur) រាងកាយរបស់ពួកគេ មិនត្រូវបានកប់ ឬបូជានោះទេ វាត្រូវបានគេដាក់ នៅក្នុងទ្រុងឫស្សីមួយជួរៗ មានចំនួន១០នាក់ ទុកដើម្បីឱ្យរលួយសាច់។

ពេលដែលមនុស្សទាំងអស់ បានបែកបាក់គ្នា ជនជាតិភាគតិចនៃឥណ្ឌូនេស៊ី បានយកលលាដ៍ក្បាល និងគ្រោងឆ្អឹងនេះ ដាក់នៅលើអាសនៈដុំថ្ម ក្រោមដើមឈើពិសិដ្ឋ ដែលជាកន្លែងគេ គោរព​បូជា​ ជាទីសក្ការៈរបស់ជនជាតិ ភាគតិចឥណ្ឌូនេសុីនេះ។

វាជាតំបន់តែមួយគត់ នៅលើកោះបាលី ដែលជាកន្លែងពិធីនេះកើតឡើង ហើយមានតែអ្នក ដែលបានរៀបការ មានសិទ្ធិទទួលបានកិត្ដិយសប៉ុណ្ណោះទេ ទើបបានមានវាសនា បានរក្សារទុកសាកសពនៅទីនេះ។ បើសិនសាកសព ដែលមិនទាន់រៀបការ នោះត្រូវបានគេកប់ជាធម្មតាជំនួសវិញ។

តំបន់ Trunyan បញ្ចុះសព ដែលជាកន្លែងទ្រុងឫស្សីនេះ មិនអាចធ្វើដំណើរ ដោយថ្មើជើងបាននោះទេ មានតែតាមទូកឆ្លងកាត់បឹង Batur តែប៉ុណ្ណោះ។ បុរសដែលត្រូវបានគេ អនុញ្ញាតឱ្យចូលទៅកាន់ទីនោះ ដើម្បីរៀបចំសាកសព បន្ទាប់ពីពិធីបុណ្យរួច មានតែអ្នកជាប់ពាក់ព័ន្ធ នឹងការលាងសម្អាតសាកសព ដោយទឹកភ្លៀងជាមួយនិងរុំក្រណាត់ ដើម្បីរក្សាសាកសពនោះទេ។

វាត្រូវបានគេជឿថា (ប្រសិនបើស្ត្រីផ្សងព្រេង ទៅទីកន្លែងបញ្ចុះសពនោះ អ្នកភូមិនឹងត្រូវបណ្តាសារ ដោយការរញ្ជួយដី ឬផ្ទុះភ្នំភ្លើង) ជាដើម។
នេះជាទ្រុងត្រូវបានគេរៀបចំ នៅក្រោមឫស្សីដើមឈើ Taru Menyan ដែលជាប្រភេទដើមឈើពិសេស បន្សាបក្លិនស្អុយ នៅពេលដែលទ្រុងបាក់បែកអស់ លលាដ៍ក្បាលត្រូវគេយកចេញ ដើម្បីដាក់នៅលើដុំថ្ម នៃជំហានអាសនៈ។ ប្រជាជនក្នុងភូមិ ពួកគេមានជំនឿថា គឺជាបារមីដើម មុនពេលការធ្វើចំណាកស្រុកផ្សេងៗ ជំនឿទាំងនេះត្រូវបានអ្នកភូមិ ជឿតៗគ្នាតាំងពីឆ្នាំ ១៣៤០មកម៉្លេះ៕

ប្រភព freedomnewskh

Leave a Reply

Your email address will not be published. Required fields are marked *