- ព័ត៌មានថ្មីៗ

“កម្ពុជា” ករណីជនជាតិចិន២នាក់ ចាប់បង្ខាំងជនជាតិចិនដូចគ្នា៣នាក់ ដើម្បីជំរិតទារប្រាក់ ត្រូវបានបង្ក្រាប

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលអូរបែកក្អម បើកការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់ នៅចំណុចក្នុងផ្ទះវីឡាលេខ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១។

ជនសង្ស័យទាំងពីរ
ជនសង្ស័យ០២នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១មានឈ្មោះ JIANG LIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន កាន់លិខិតឆ្លងដែនលេខ EB4811177 និង ២-ឈ្មោះ DENG ZHONGHENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន លិខិតឆ្លងដែនលេខ EE3692595 ដែលអ្នកទាំងពីរស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យជាជនជាតិចិនទាំងពីរ
អ្នកទាំងពីរបានធ្វើសកម្មភាពចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ពីជនរងគ្រោះ០៣នាក់ ដែលជាជនជាតិដូចគ្នា ដែលទី១ មានឈ្មោះ HE LANG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទី២ឈ្មោះ YANG XUELIN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន និងទី៣មានឈ្មោះ LISHIJIE ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន ។ អ្នកទាំង៣ គឺជាបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ និងបាត់លិខិតឆ្លងដែន(បាត់ទាំង៣នាក់) ។

សម្ភារៈបាត់បង់មានលុយដុល្លារ ២០០០០០យ័ន (ប្រមាណ ៣៣៣៣០ដុល្លារអាមេរិច) សម្ភារៈបន្សល់ទុក ខ្នោះដៃ០៥គូ ម៉ាសបិទមុខ២ ដំបងឆក់២ កាំបិតចុងស្រួច១ ដំបងរលាស់១ ស្កុត១ដុំ លិខិតឆ្លងដែន៤ក្បាល ទូរស្ទ័ដៃ១០គ្រឿង និងប្រដាប់កោពុកមាត់២គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

ប្រភពពី phnompenhpolice (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

Leave a Reply

Your email address will not be published. Required fields are marked *