- ព័ត៌មានថ្មីៗ

អបអរសាទរ!! និសិ្សតកម្ពុជាជិត ៣០ នាក់ ត្រូវបានបញ្ជូនពីប្រទេសវៀតណាមមកកម្ពុជាវិញដោយសារតែ…

យោងតាមព័ត៌មានដែលចុះផ្សាយដោយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាបានអោយដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៧:០០ នាទី ស្ថានទូតសហការជាមួយសាកលវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្តថៃប៊ិញ បានបញ្ជូននិសិ្សតកម្ពុជា ២៩ នាក់ ត្រឡប់ទៅកម្ពុជាពីព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយទៅកាន់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ និងបន្តដំណើរឆ្ពោះទៅកាន់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ។

តាមការបញ្ជាក់របស់ស្ថានទូតកម្ពុជា និស្សិតខ្មែរ ២៩ នាក់ដែលត្រូវបានបញ្ចូនមកប្រទេសកំណើតវិញនេះ គឺជានិស្សិតដែលទើបបានបញ្ចប់ការសិក្សារបស់ពួកគេនៅសាកលវិទ្យានៅប្រទេសវៀតណាម៕

ប្រភព business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *