កណ្តាស់ និងក្អកអាចបំផ្លាញអារម្មណ៍ល្អរបស់អ្នក ដូចនេះអ្នកមិនអាចអត់ទ្រាំនឹងវាពេញមួយថ្ងៃបានទេ។ ក្នុងករណីអ្នកក្អក វាពិបាកនឹងធ្វើការងារប្រចាំថ្ងៃរបស់អ្នក ហើយអ្វីដែលសំខាន់គ្មានអ្នកណាចង់នៅក្បែរមនុស្សខូចសុខភាពឡើយ។
អ្នកមិនអាចគេងលក់ទេបើអ្នកក្អកញាប់។ ជាពិសេសក្មេងតូចក្អកព្រោះប្រព័ន្ធភាពស៊ាំរបស់គេខ្សោយមិនអាចប្រឆាំងនឹងជំងឺបាន។ បើអ្នកក្អក វេជ្ជបណ្ឌិតនឹងឱ្យថ្នាំស៊ីរ៉ូក្អក តែអ្នកត្រូវដឹងថា វាអាចប៉ះពាល់អវិជ្ជមានចំពោះសុខភាពដូចជា ឈឺក្បាល គេងមិនលក់ និងកើតជំងឺប្រកាំង។
អ្នកគួរមានគំនិតមួយថា គ្រឿងផ្សំធម្មជាតិអាចផ្តល់អត្ថប្រយោជន៍ច្រើនជាង។ សាកល្បងលាយខ្ញីជាមួយទឹកឃ្មុំ អាការៈក្អកញាប់របស់អ្នកនឹងបាត់ភ្លាមៗ។
*ធាតុផ្សំ ខ្ញីស្រស់ ឬម្សៅខ្ញី 1ស្លាបព្រាបាយ ទឹកឃ្មុំ ប្រេងអូលីវ ម្សៅ (ម្សៅមី ម្សៅពោត…)ហើយអ្នកក៏ត្រូវមានក្រណាត់ បង់ស្អិត និងស្បៃផងដែរ។
*ការណែនាំ ដំបូងលាយទឹកឃ្មុំជាមួយម្សៅឱ្យសព្វល្អចូលគ្នាសិន ដាក់ប្រេងអូលីវចូល បន្ទាប់មកដាក់ខ្ញី រួចច្របល់ចូលគ្នាម្តងទៀត ដាក់ល្បាយលើក្រណាត់ ហើយយកស្បៃរុំ ដាក់បិតវាលើដើមទ្រូង ឬខ្នងរបស់អ្នកដោយប្រើបង់ស្អិត ចំពោះក្មេងតូច បិតវារយៈពេលប្រហែល 3ម៉ោងមុនពេលចូលគេ៕
ប្រភព៖ cambodiapluz