រូបសម្រស់ពីឆ្នាំ ១៩៩០ របស់ អតីតតារាសម្តែង ព្រំ រដ្ឋា ឡើងក្មេង ទោះរំលង ៣១ ឆ្នាំក្តី បច្ចុប្បន្នក៏ស្អាតដូចគ្នា!

ភ្នំពេញ៖ ជឿជាក់ថាអ្នកគាំទ្រនិយមតាមដានទស្សនារកម្មវិធីទូរទស្សន៍ ក៏ដូចជាខ្សែភាពយន្តខ្មែរកាលពីកំឡុងឆ្នាំ ១៩៩០ ដល់ ឆ្នាំ ២០០០ ប្រាកដជាធ្លាប់បានស្គាល់មកហើយនូវអតីតពិធីការិនី ក៏ដូចជាតារាសម្តែង ព្រំ រដ្ឋា។ កាលនោះ អតីតតារាស្រីរូបនេះ បានឆក់យកបេះដូងពីអ្នកគាំទ្រអ្នកទស្សនាតាមរយៈវេហាសាសព្ទដ៏ពីរោះ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក៏ដូចជាការសម្តែងចម្រៀងកាយវិការ និង ខ្សែភាពយន្ត ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង ព្រំ រដ្ឋា ត្រូវបានគេចងចាំ និង ចាប់ផ្តើមស្គាល់ស្នាដៃនាងកាន់តែច្រើនឡើងៗ ក្រោយពីអតីតតារាស្រីរូបនេះបានបង្ហាញសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការសម្តែងចម្រៀងកាយវិការក្នុងរឿង ម៉ាក់ថឺង ដោយសម្តែងជាតួអង្គនាង ម៉ឺយចឺង ។ មកដល់ពេលនេះបើទោះជា នាង ព្រំ រដ្ឋា មិនបានបង្ហាញវត្តមានក្នុងការសម្តែងជាថ្មីក៏ពិតមែន ប៉ុន្តែអ្នកនាងក៏កំពុងសាងកេរ្តិ៍ឈ្មោះក្នុងនាមជាផលិតករ និង ជាចាងហ្វាងផលិតកម្ម PR ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះដែរ បើតាមគណនីហ្វេសប៊ុករបស់លោកស្រី សំ សុវណ្ណនី ដែលជាអតីតចាងហ្វាងផលិតកម្មអង្គរ បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក បានបង្ហោះរូបភាពជាច្រើនសន្លឹកពីតារាស្រីល្បីៗឈ្មោះកាលពីកំឡុងឆ្នាំ ១៩៩០ ដោយក្នុងនោះក៏មានអ្នកនាង ព្រំ រដ្ឋា ផងដែរ ។ រូបភាពនោះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្របានលាន់មាត់ថា បើទោះជារំលងទៅ ៣១ ឆ្នាំក្តី អ្នកនាង ព្រំ រដ្ឋា នៅតែស្រស់ស្អាតដូចដើម ពោលគឺរូបភាពតាំងពីឆ្នាំ ១៩៩០ និង ឆ្នាំ ២០២១ នេះ ព្រំ រដ្ឋា គឺមិនកើនអាយុទៅតាមវ័យសោះ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *