- សុខភាព

ជួយស៊ែរឲ្យអ្នកចង់ស្រកទំងន់ដឹងផង!! ស្រ្តីម្នាក់បានចែករំលែកគន្លឹះក្នុងការបញ្ចុះទម្ងន់ពី ៦៥មក ៤៨គឺឡូដោយសារតែ…

សព្វថ្ងៃនៅក្នុងសង្គមយើង មានមនុស្សជាច្រើនណាស់ រស់នៅជាមួយជីវិតគ្មានសុខភាពល្អសមរម្យ។ ដោយសារតែការ​រីកស្គុស​ស្គាយ នៃហាងលក់អាហាររហ័សញាុំភ្លាមៗ ឬភាសាអង់គ្លេសហៅថា Fast Food មិនត្រឹមប៉ុណ្ណោះ ថែមទាំងពួកគេនឹងដឹកជញ្ចូនទៅដល់គ្រប់ទិសទីក្នុងទីក្រុងទៀតផង ដូច្នេះធ្វើឲ្យមនុស្សកាន់តែច្រើនឡើងៗ ហាក់ដូចមានជម្ងឺធាត់ ខូចរូបរាងដើម។ ចំណែកឯងការញាុំអាហារតម និងការហាត់ប្រាណ មិនមែនអ្នកក៏អាចធ្វើបាននោះទេ ប៉ុន្តែមានអ្នកជំនាញមួយចំនួនអាចជួយអ្នកធាត់ទាំងនោះបាន ដោយអនុវត្តន៍តាមអ្វីដែលស្រ្តីម្នាក់នេះបានធ្វើ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Chang Tadano ពីមុនធ្លាប់មានទម្ងន់ ៦៥គឺឡូ ហើយនាងពុំនឹកស្មានថា អាចចាកចេញពីរូបរាងដ៏ធាត់របស់នាងបានទេ។ ប៉ុន្តែដោយនាងមានឆន្ទៈខ្ពស់ ការប្តេជ្ញាចិត្ត និងវិន័យ ដូច្នេះទើបធ្វើឲ្យនាងសម្រេចបានកាបញ្ចុះទម្ងន់មួយគួរឲ្យភ្ញាក់ផ្អើល ១៧គឺឡូ ក្នុងរយៈពេលតែ ៧ខែប៉ុណ្ណោះ!! យ៉ាងមេចដែរ?? ងាយៗទេ!!

បើយោងតាម Chang នាងបានផឹកទឹកអស់ជាច្រើនក្នុងមួយថ្ងៃៗ ហើយជាសវាងនូវការបរិភោគអាហារ ឬចំណី ដែលមានរស់ជាតិ ព្រៃ ផ្អែម និងមានជាតិខ្លាញ់។ នាងក៏បានផ្លាស់ប្តូរទៅញាុំអាហារមានសុខភាព ដូចជាបន្លែផ្លែឈើ និងអាហារសម្បូរជាតិប្រូតេអ៊ីន ដូចជាត្រី និងមាន់ជាដើម។ ហើយម្យ៉ាងទៀតវិធីហាត់ប្រាណនាងគឺងាយៗនោះទេ នាងបើកមើលវែបសាយយូធូប និងហាត់តាមដោយព្រាវៗប៉ុណ្ណោះជាប្រចាំ។

មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពជាច្រើន ដែលនាងបានបង្ហោះលើគណនីហ្វេសប៊ុកនាង។ អ្នកខ្លះនិយាយថា ពួកគេនឹងធ្វើតាមនាង ព្រោះវាជាវិធីងាយៗ ហើយថានឹងអាចសម្រក់ទម្ងន់បានដូចនាង៕

មើលរូបរាងនាងឥឡូវនេះ!!

ប្រភពអត្ថបទ៖ Khmer5

Leave a Reply

Your email address will not be published. Required fields are marked *