- កម្សាន្ត

រឿងរ៉ាវដែលគ្រប់គ្នាមិនដែលដឹង ពីកំពូលតារាស្រីរូបស្រស់៣ដួង!

ថៃ៖ តារាស្រីៗវ័យក្មេង ប្រចាំបុស្តិ៍លេខ3 ដែលមានសម្រស់ស្រស់ស្អាត អាចនឹងក្លាយជាកំពូលតារាល្បីៗ​នាពេល​អនាគត។ ចង់ដឹងអត់ថា តើតារាស្រីទាំងនោះជាអ្នកណា?

១. កញ្ញា Bow Maylada

កញ្ញា Bow Maylada ជាតារាសម្តែង ដែលមានទេពកោសល្យ និងទើបតែចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ 3 កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ កញ្ញា Bow Maylada ជាតារាស្រីដែលមានជំនាញសម្តែងបានយ៉ាងល្អ ហើយ​គ្រប់​រឿងដែលនាងបានសម្តែងសុទ្ធសឹងតែទទួលបានប្រជាប្រិយភាព និងការសរសើរពីទស្សនិកជន។

ហើយនៅក្នុងពេលឆាប់ៗនេះ តារាសម្តែងរូបនេះ នឹងមានរឿងភាគថ្មីមួយ ដែលមានចំណងជើងថា “Mon Ruk Nong Pak Ka Yang” ជាមួយកំពូលតារាសម្តែង Nadech Kugimiya ។

២. កញ្ញា Nychaa Nuttanicha

ចំណែកឯ តារាសម្តែងស្រី Nychaa Nuttanicha វិញ ពិតជាមានទេពកោសល្យសម្ដែងខ្លាំងណាស់។ តួយ៉ាង កាលពីឆ្នាំ 2019 នាងបានសម្តែងរឿងមួយដែលមានចំណងជើងថា “Plerng Prang Tian” ដែលទទួលបាន​ការសរសើរពី​ទស្សនិកជនយ៉ាងខ្លាំង។

៣. កញ្ញា Kao Supassara

រីឯ កញ្ញា Kao Supassara ក៏ជាតារាសម្តែង ដែលមានទេពកោសល្យម្នាក់នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ3។ ហើយនៅឆ្នាំ2019 កន្លងទៅនេះ នាងបានសម្តែងរឿង “Kao Waan Hai Noo Pen Sai Lub” ជាមួយនឹងតារាសម្តែងប្រុសលោក Great Warintorn ទៀតផង។

ប្រភពពី៖ Khmerload

Leave a Reply

Your email address will not be published. Required fields are marked *