- ព័ត៌មានថ្មីៗ

រកឃើញបំណែកបដិមាព្រះពុទ្ធនៅប្រាសាទអង្គរវត្ត

(សៀមរាប)៖នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការរកឃើញបំណែកបដិមាព្រះពុទ្ធជាច្រើនអង្គនៅប្រាសាទអង្គរវត្ត។ បំណែកបដិមាទាំងនេះត្រូវបានកប់ក្នុងដីក្នុងជម្រៅរាក់ និងរកឃើញដោយអ្នកបុរាណវិទូរនៃអាជ្ញាធរជាតិអប្សរានាពេលបំពេញភារកិច្ចរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណប្រាសាទអង្គរវត្ត។

លោក ហង់ ពៅ បានឱ្យដឹងថា លោក និងក្រុមការងារ បានចុះទៅពិនិត្យការរកឃើញបំណែកបដិមាព្រះពុទ្ធជាច្រើនអង្គនៅប្រាសាទអង្គរវត្តនេះ។ បំណែកបដិមាទាំងនេះ ត្រូវបានកប់ក្នុងដីក្នុងជម្រៅរាក់ និងរកឃើញដោយអ្នកបុរាណវិទូរនៃអាជ្ញាធរជាតិអប្សរា នាពេលបំពេញភារកិច្ចរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណប្រាសាទអង្គរវត្ត។ទោះយ៉ាងនេះក៏ដោយ អ្នកបុរាណវិទូរ មិនបានបញ្ជាក់អំពីរយៈពេលកកើតនៃបដិមាព្រះពុទ្ធនេះនៅឡើយទេ៕

ប្រភព៖ khmerpart

Leave a Reply

Your email address will not be published. Required fields are marked *