- កម្សាន្ត

អ្នកលក់មិនទៅអន់អី!! នារីលក់គុយទាវ រូបស្រស់ម្លឹងៗ បានជាកម្លោះៗ ពោះម៉ាយ ហែរហមនាំគ្នាទៅភ្លក្សរសជាតិច្រើនកុះករយ៉ាងនេះ

ថៃ៖ ជាអ្នកលក់ស្រីដ៏ស្រស់ស្អាតដែលរកឃើញចុងក្រោយគេ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមនិយាយពីនាងយ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ។ សម្រាប់អ្នកលក់គុយទាវស៊ុបម្រះមាន់ដ៏ស្រស់ប្រិមប្រិយ ដែលនាងលក់នៅកណ្ដាលទីរួមខេត្តផាយ៉ាវ ប្រទេសថៃ ម្នាក់នេះដែលត្រូវបានគេស្គាល់ឈ្មោះថា អូនអើង អើយ។ សម្រស់របស់នាង បានធ្វើឲ្យទាំងពួកកម្លោះៗ ពោះម៉ាយ ចាស់ក្ដី ក្មេងក្ដី ហែរហមនាំគ្នាទៅជួយទិញនាងយ៉ាងច្រើនកុះករ។

ក្រៅពីរសជាតិម្ហូបអាហារមានរសជាតិឆ្ងាញ់ផងនោះ នារីស្រស់ស្អាតម្នាក់នេះ មានរាងដ៏សិចស៊ី និងទាក់ទាញខ្លាំងដែលធ្វើឱ្យបុរសជាច្រើនចង់ទៅសាកល្បងភ្លក្សរសជាតិអាហាររបស់នាង ព្រមទាំងក្លែមសម្រស់បង្កើនសាច់ដុំភ្នែក ខណៈនាងបានក្លាយជាអ្នកលក់គុយទាវសាច់មាន់ស៊ុបម្រះដ៏ស្អាតបំផុតហើយនៅពេលនេះ។

រូបភាពដែលនាងកំពុងឈរស្រុះគុយទាវប៉ុន្មានសន្លឹកត្រូវបានចែករំលែកជាង ៨ពាន់ដង ដែលត្រូវបានថតដោយអតិថិជនរបស់នាង ដែលធ្វើឱ្យហាងគុយទាវមួយនេះ ក្លាយជាហាងដែលល្បីល្បាញហើយមានមនុស្សម្នាជាច្រើន ជាពិសេសបុរសៗតែម្ដងនាំគ្នាទៅភ្លក់រសជាតិគុយទាវ និងមុខម្ហូបពិសេសប្រចាំហាង គឺខសម្លាក់មាន់ ព្រមទាំងបានគយគន់សម្រស់អ្នកលក់រូបស្រស់ទៀត៕

ប្រភព​ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *