- ព័ត៌មានថ្មីៗ

សប្បាយក្លាយជាទុក្ខ!! ទូកមួយគ្រឿង ត្រូវបានលិចចូល ក្នុងសមុទ្ទកោះរ៉ុង ខណៈធ្វើដំណើរចូលរួមខួបកំណើតដោយសារតែ…

កោះរ៉ុង៖ កាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃ០១ ខែសីហា ឆ្នាំ២០២០ មានករណីទូកមួយគ្រឿង បានប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង។ ក្រោមបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សទាំងអស់នៅលើទូកត្រូវបានជួយសង្គ្រោះ ដោយមិនមានអ្នករងគ្រោះដល់ជីវិតនោះឡើយ។

សេចក្តីរាយការណ៏ពីសមត្ថកិច្ចបានឲ្យដឹងថា នៅលើទូកនេះមានមនុស្សប្រមាណជាង១០នាក់ មានក្មេង មានចាស់ ដែលបានធ្វើដំណើរទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយ នៅកោះរ៉ុង។ ក្រោយកើតហេតុ កម្លាំងនគរបាល និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទស្មគ្រ័ចិត្តមួយចំនួនទៀត បានចេញទៅការជួយសង្គ្រោះដោយជោគជ័យ ប៉ុន្តែគួរឲ្យសោកស្ដាយដែលទូករងគ្រោះមួយគ្រឿងនេះ បានលិចចូលទៅក្នុងសមុទ្របាត់ទៅហើយ ដោយមិនអាចជួយបាន៕

ប្រភព ហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *