- ព័ត៌មានថ្មីៗ

ចូលរួមទប់ស្កាត់ទាំងអស់គ្នា!! ខេត្តទាំង១២ ផ្ទុះជំងឺគ្រុនឈីក ដែលខេត្តសៀមរាប កើតច្រើនករណីជាងគេ…

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការផ្ទុះឡេីងនូវជំងឺគ្រុនឈីក​(ជំងឺឈីកគង់ហ្គន់យ៉ា) នៅកម្ពុជា​ចាប់ពីខែកក្កដា​ ឆ្នាំ២០២០​ ដែលមកដល់ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០​ បានបង្ហាញថា មានអ្នកឈឺឡេីងដល់​ ១០២០នាក់​ នៅតាមបណ្តាខេត្តចំនួន​ ១២ខេត្តហេីយ​ តែមានអ្នកជាសះស្បេីយច្រេីនសឹងតែទាំងអស់​មិនមានអ្នកស្លាប់ទេ។

ជំងឺគ្រុនឈីកបានចាប់ផ្ដើមកើតមានឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២០ ដែលគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ករណីឈឺជំងឺនេះមានចំនួនសរុប ១០២០ករណី ក្នុងនោះស្ត្រីមានចំនួន ៥៦២នាក់(៥៥%)។ ហើយជាង៨០% គឺកើតមានក្នុងខេត្តចំនួន៤រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ខេត្ត៨ផ្សេងទៀតរួមមាន៖ ឧត្ដរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន ដែលសរុបមកដល់ពេលនេះមានខេត្តចំនួន ១២ហើយដែលកើតជំងឺគ្រុនឈីកនេះ។ ព័ត៌មានសម្អិតសូមអានសេចក្ដីជូនព័ត៌មានខាងក្រោម៖

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *