- កម្សាន្ត

ស្រីៗសូមខ្មាស់!! តោះងាកមកមើល ស្រីស្អាតភេទទី៣ នាំគ្នាមកចុះឈ្មោះធ្វើយោធា សម្រស់វិញស៊ីដាច់ស្រីៗ…

ថៃ៖ ដោយសារតែជំងឺកូវីដ១៩ រាតត្បាត ការប្រលងជ្រើសរើសយោធានៅខែមេសា ឆ្នាំ២០២០ ត្រូវបានពន្យាពេល ដល់ចុងខែកក្កដាទៅវិញ។ ប៉ុន្តែសម្រស់ និងភាពទាក់ទាញរបស់កញ្ញាៗ កែភេទ គឺមិនចាញ់ឆ្នាំមុនៗនោះទេ។ សម្រាប់បណ្តានារីៗកែភេទដែលមកចុះឈ្មោះជ្រើសរើសយោធា នាឆ្នាំ២០២០ នេះ ម្នាក់ៗមើលទៅស្រស់ស្អាត ប្រៀបដូចជាទេពអប្សរ ដែលសូម្បីតែនារីពិតប្រាកដ ក៏សុំខ្មាស់ដែរលើសពីនេះទៀត ក្នុងចំណោមពួកគេមានអ្នកខ្លះមានតំណែងជ័យលាភី ជាបវរកញ្ញាទៀតផង។ ដូច្នេះសូមទស្សនាទាំងអស់គ្នា ថាមាននរណាខ្លះ?

១. Look Man Narisara

Look Man Narisara មានឈ្មោះពិតហៅថា Panupong Onwang អាយុ ២២ ឆ្នាំ មកពីខេត្ត Phitsanulok ជានិស្សិតឆ្នាំទី ៤ នៅមហាវិទ្យាល័យសិល្បៈ Sukho Thai។ នាងជា នារីកែភេទម្នាក់ ដែលបានឈ្នះពានរង្វាន់ក្នុងការប្រកួត បវរកញ្ញាមកច្រើនសារហើយ។ ថ្មីៗនេះនាង បានទទួលជ័យលាភីលេខ៣ នៅក្នុងកម្មវិធី Miss Queen MPlus Phitsanulok ឆ្នាំ ២០២០ ទៀតផង។

Instagram lookmen_Narisara21
២. Mint Phurinat

ស្រីស្អាតដែលមានទឹកមុខស្រទន់ រូបរាងស្អាតឥតទាស់ ឈ្មោះពិតរបស់នាងគឺ Phurinat Chansu Pha Sen មកពីខេត្ត Odon Tit ដែលនាងធ្លាប់ទទួលបានពានរង្វាន់ផ្កាយរណបផ្នែកមនុស្សជាតិរបស់សកលវិទ្យាល័យឈៀងម៉ៃ ឆ្នាំ២០១៧ ទៀតផង។ បច្ចុប្បន្ននេះ នាងកំពុងសិក្សានៅសាកលវិទ្យាល័យភាសា និងវប្បធម៌ ក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិត​ចិន ។ ទាំងឆ្លាត ទាំងស្អាត មិនសរសើរម្តេចនឹងបាន។

Instagram meenpisces
៣. ThiTi Phong Lohit Sakul

នារីកែភេទមួយរូបទៀត គឺកញ្ញា Thiti Phong Lohit Sakul អាយុ ២០ ឆ្នាំ មកពីខេត្ត Kabinburi។ នាងពិតជាស្រស់ស្អាតប្រៀបបាន និងទេពធីតា ធ្វើឲ្យបុរសៗដែលជាទាហ៊ាន និងបុគ្គលិកនៅនោះ ទទួលរាក់ទាក់នាងគ្រប់ៗគ្នា។

Facebook Apisara Lohitskul
៤. Mithal Nat Charida

ចំពោះនារីវ័យក្មេងមានរូបរាងតូចច្រឡឹង ដែលមានសម្រស់ស្រស់ស្អាត ស្បែកសខ្ចី អាយុ ២១ឆ្នាំ។ នាងបានផូសរូបរបស់នាងជាមួយនឹងការដាក់ទីតាំង Check in នៅការិយាល័យស្រុក Nava ខេត្តNakhorn Phnom រួមជាមួយនឹងការប្រកាសថា៖ នាងបានបំពេញកាតព្វកិច្ចស្របច្បាប់ ក្នុងនាមជាបុរសជនជាតិថៃមួយរូបហើយ។ បន្ថែមពីនេះទៀតកញ្ញារូបនេះ ធ្លាប់បានទទួលតំណែងពីការប្រកួត Miss Queen Of HUSOC 2019 ទៀតផង។

Instagram chariiyy
៥. Bastie Pongsakorn

នារីដែលល្បីនៅក្នុងបណ្តាញសង្គម ឬ Net Idol មកពីខេត្ត Phitsanulok, កញ្ញា Basti ឬ ឈ្មោះពិតហៅថា Pongsakorn Wannawong ដែលត្រូវបានគេស្គាល់តាមរយៈការថតឈុតរាំ ជាមួយម្តាយដែលវីដេអូនោះមានចំនួនអ្នកចូល ទស្សនារហូតដល់ទៅ ២លានដង ហើយបច្ចុប្បន្ននេះហ្វេសប៊ុករបស់នាងមានអ្នកតាមដាន Follow លើសពីមួយលាននាក់ហើយ។

Instagram basty_ttk
៦. Bella

ស្រីស្អាតកែភេទម្នាក់នេះ ប្រើឈ្មោះហ្វេសប៊ុកថា Bella Vanneda នាងបានធ្វើរបាយការណ៍ជ្រើសរើសយោធាក្នុងស្រុក ChuenChom ខេត្តMaha Sarakham។ នាងបានផូសរូបភាព ព្រមទាំងសសេរប្រយោគមួយថា «ទិវាយោធា ខ្ញុំចាប់បានប័ណ្ណពណ៌ខ្មៅ ហើយថ្ងៃនេះខ្ញុំបានមកធ្វើរបាយការណ៍រាយនាមរួចរាល់អស់ហើយចា៎»។ ខណៈដែលអ្នកនិយមលេងអ៊ីនធឺណេត បានចែករំលែករូបភាពរបស់ Bella យ៉ាងច្រើនកុះករអាចនិយាយបានថា នាងពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ ។

Facebook Bella Vannada
៧. Owen Wariya Kemp

មកបញ្ចប់ជាមួយកញ្ញាកែភេទ មានមុខមាត់ដូចជាជនបរទេស គឺកញ្ញា Owen ដែលបានមកធ្វើរបាយការណ៍ជ្រើសរើសយោធាក្នុងស្រុកMoharat ខេត្តNakorn Sri Ayuthaya។ បច្ចុប្បន្នស្រីស្អាតរូបនេះ កំពុងសិក្សាផ្នែកសិល្បៈភាពយន្ត នៅសាកលវិទ្យាល័យ Rachapat Soun Sonantha ហើយនាងក៏ធ្លាប់ទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួត SSRU QUEEN 2019 ផងដែរ។ នៅឆ្នាំនេះ នៅមាននារីៗកែភេទស្អាតជាច្រើនទៀត ដែលបានមកចុះឈ្មោះជ្រើសរើសយោធា ហើយក៏មានការចាប់អារម្មណ៍មិនតិចដែរ ។

Instagram ovencute
តោះបន្តចុចមើលរូបភាពរបស់ពួកគេខាងក្រោម៖

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *